វិធីសាមញ្ញបំផុតព្យាបាលជំងឺរបកស្បែកកៀនក្រចកដៃ ឬជើង

549

ព្យាបាល៖ របកស្បែកកៀនក្រចកដៃ ឬជើង

គ្រឿងផ្សំ៖ អំបិល

វិធីធ្វើ និងប្រើប្រាស់៖
-លាយអំបិលម៉ត់ ១ស្លាបព្រាបាយជាមួយទឹក ១ពែង រួចកូរវាឲ្យសព្វ

-ដាក់ត្រាំដៃ ឬជើងក្នុងទឹកអំបិលនេះប្រមាណ ៥ ទៅ១០នាទី។

-ទឹកអំបិលនេះជាភ្នាក់ងារប្រឆាំងនឹងបាក់តេរី ហើយព្យាបាលជំងឺរបកស្បែកកៀនក្រចកយ៉ាងមានប្រសិទ្ធភាព ជាពិសេសប្រសិនបើមានការឆ្លងមេរោគណាមួយ
-ចំណុចដែលសំខាន់ អ្នកមិនគួរខាំ ទាញស្បែកក្រចកចេញឡើយ ព្រោះវាធ្វើឲ្យរហែកជាលិកា ហើយបណ្តាលឲ្យឆ្លងមេរោគ ដែលនឹងក្លាយជាបញ្ហាកាន់តែធ្ងន់ធ្ងរឡើង

-ប្រសិនបើអ្នកងាយនឹងរបកស្បែកកៀនក្រចកដៃញឹកញាប់ អ្នកអាចពាក់ស្រោមដៃដើម្បីការពារម្រាមដៃរបស់អ្នកពីការប៉ះនឹងទឹកយូរពេក ព្រោះអាចបណ្តាលឲ្យខូចស្បែក។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here