វិធីសាមញ្ញដើម្បីកម្ចាត់ក្រាចេក

2209

ក្រា​ បណ្ដាល​មក​ពី​សត្វ​ល្អិត​ បំផ្លាញ​ ប្រភេទ​ដង្កូវ​ដួង​ និង​ សត្វ​ល្អិត​ផ្សេង​ៗ​ ស៊ី​បណ្តូល​ ជា​ដើម​។ ដំណោះស្រាយ​ ប្រើ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ និង​បាច​កំបោរ​ស​ ឬ​អំបិល​នៅ​ជុំ​វិញ​គល់​។

​ក្រា​ ដែល​បណ្ដាល​មក​ពី​ រោគ​ផ្សិត​។​​ បញ្ហា​ផ្សិត​ច្រើន​បណ្ដាល​មក​ពី​ ការ​ប្រែប្រួល​អាកាសធាតុ​លឿន​ពេក​ រវាង​ក្តៅ​ខ្លាំង​ និង​ ភ្លៀង​ធ្លាក់​ខ្លាំង​ បញ្ហា​ខាង​លើ​ក៏​ឆ្លុះបញ្ចាំង​ពី​បញ្ហា​ដែល​កសិករ​ជួប​ជាក់ស្ដែង​។  ដំណោះស្រាយដោយ​គ្រាន់តែ​យក​ក្រូចឆ្មារ​ លាយ​នឹង​សាប៊ូ​លាង​ចាន​ លាយ​ក្នង​ធុង​ទឹក​ ហើយ​បាញ់​ទៅ​លើ​កូន​ចេក​ រៀងរាល់​ ៣ខែ​ម្ដង​។

អត្ថបទ​៖ អ៊ាង សុផល្លែត

ឯកសារយោង៖ កសិកម្មភ្នំព្រឹក

អានអត្ថបទបន្ថែម៖   អាវុធកំចាត់ស្មៅ និងគ្រាប់ស្មៅតាមធម្មជាតិពិតៗ!!

ខាងក្រោម​នេះ​ជា​វិធី​ធ្វើ​អាវុធ​កំចាត់​ស្មៅ ដែល​មាន​ធាតុ​ផ្សំ​ងាយស្រួល​រក​បំផុត :

១- តារាង​ធាតុ​ផ្សំ​

-កូន​ចេក​មាន​កំពស់​មិន​លើស ១​ម៉ែត្រ​ ​៣ គីឡូក្រាម

-កាក​ស្ករ​របស់​ក្រុមហ៊ុន (​មិន​ត្រូវ​ប្រើកា​កស្ករ​គ្មាន​ប្រភព​ច្បាស់លាស់​)​ ១ គីឡូក្រាម​

​​​២- វិធី​ធ្វើ​

-យក​កូន​ចេក​កាត់​ជា​កង់ៗ​មាន​ប្រវែង​ពី ១០ ទៅ ២០ សង់ទីម៉ែត្រ រួច​ពុះ​ជា ៤ ទៅ ៥​ចំ​រៀក ​

-យក​កា​កស្ករ​ច្រ​បល់ រឺ​ប្រឡាក់ ជាមួយ​ចំរៀក​កូន​ចេក​ទាំងនោះ​អោយ​សព្វ​ល្អ

-ដាក់ចូល​ក្នុង​ធុង​បិទ​ជិត ផ្អាប់​ទុក​រយៈពេល ៧ ទៅ ១០​ថ្ងៃ ​
យើង​បង្ហូរ​បាន​ទឹក ប្រហែល​ចាប់ពី ១​ទៅ ២​លីត្រ ហៅថាបាក់តេរី​ល្អ​ដើម​ចេក​កំចាត់​ស្មៅហើយ​ទើប​យក​ទៅ​អនុវត្ត​បន្តទៀត ដោយ​អនុវត្ត​តាម​ ​ខាងក្រោម​បន្តទៀត​

-បាក់តេរីល្អដើមចេកកំចាត់ស្មៅ ១លីត្រ

-កាក​ស្ករ​របស់​ក្រុមហ៊ុន (​មិន​ត្រូវ​ប្រើកា​កស្ករ​គ្មាន​ប្រភព​ច្បាស់លាស់​) ២លីត្រ

-ទឹកស្អាត ១០លីត្រ

-មេ EXM ស្ងួត ១ស្លាបព្រាកាហ្វេ

-យក​ធាតុ​ក្នុង​តារាង (​ង​) ចាប់ពី ១ ទៅ ៤ ច្របល់​ចូលគ្នា​អោយ​សព្វ ហើយ​បន្ត​ផ្អាប់​ទុក​រយៈពេល ៧ ទៅ ១០​ថ្ងៃ​ទៀត ទើប​យើង​សំរេចបាន អាវុធ​កំចាត់​ស្មៅ​ធម្មជាតិ ហើយ ។​

៣- វិធី​ប្រើ​

-​យក អាវុធ​កំចាត់​ស្មៅ​ធម្មជាតិ ចំនួន ៥ ទៅ ១០​លីត្រ បាញ់​លើ​ផ្ទៃ​ដី​ក្នុង ១៦០០​ម៉ែត្រការ៉េ

-ក្រោយពេល​បាញ់​ហើយ ត្រូវ​ភ្ជួ​រលប់​ភ្លាម (​មិន​អាច​ពន្យារ​ពេល​បាន​ទេ​)

-ត្រូវ​ទុក​ចោល​រយៈពេល​យ៉ាងតិច​បំផុត ១០​ថ្ងៃ ទើប​អាច​ព្រោះ រឺ សាប រឺ ស្ទូ​ង ដាំ​កូន​រុក្ខជាតិ​បាន បើ​យក​ល្អគួរតែ​ទុក​យូរ​ជា​ការប្រសើរ ព្រោះ​ពេល​នេះ ប៉េហាស​ដី​បាន​វិល​មក​សភាព​ដើម​វិញ​ហើយ ។​

​*** ចំណាំ :

– ​ចំពោះ​ការសំលាប់​គ្រាប់​ស្មៅ​លើ​ដីស្រែ ក្រោយ​ពី​ភ្ជួ​លប់​ហើយ ក្នុង​ស្រែ​ត្រូវ​មាន​ទឹក មួយ​ថ្នាំងដៃ ។ ការប្រើ អាវុធ​កំចាត់​ស្មៅ​ធម្មជាតិ ត្រូវ​ប្រើ​នៅ​មុន​ពេល​មិន​ទាន់​ដាំ​ដំណាំ បើ​ស្រូវ ​ត្រូវ​ប្រើ​មុន​ពេល​ដាស់ដី ។ ការអនុវត្ត​នេះ យើង​ត្រូវ​សាប រឺ ព្រោះ យឺត​ជាង​គេ ១០ ទៅ ១៥​ថ្ងៃ ។​

៤- ការ​រក្សាទុក​

-រក្សាទុកនៅកន្លែងស្ងួត និងត្រជាក់

-​បាក់តេរី​ល្អ​ដើម​ចេក​កំចាត់​ស្មៅ រក្សា​ទុក​បាន ១​ឆ្នាំ

-អាវុធ​កំចាត់​ស្មៅ​ធម្មជាតិ រក្សា​ទុក​បាន ៣​ខែ ។​

៥- ផលប្រយោជន៍

-ជួយ​ជំរុញ​ការរំលាយ ដើម្បី​បង្កើត​ជា​អម្ពុ​ក​ជី​ក្នុង​ដី

-បង្កើន​ធាតុ​សកម្ម​ក្នុង​ដី កាន់តែ​ច្រើនឡើង រុក្ខជាតិ​មានឱកាស​ចាប់យក​អាហារ​បាន​ច្រើន

-​ក្នុង​ដី​មាន​បាក់តេរី​ល្អ​ច្រើន នោះ​បរិមាណ​អាហារ​នៅក្នុង​ដី​នឹង​សល់​កាន់តែច្រើន

-​បង្កើន ប៉េហាស​ដល់​ដី ធ្វើអោយ​ជំរុញ និង​បំបែក​ធាតុ​អម្ពុ​ក​បាន​ច្រើន ។​

សូមជួយចែករំលែកបន្តជា​ប្រយោជន៍ សំរាប់​យើងទាំងអស់គ្នា ។​

ប្រភព៖ ខេមបូឌាអេចបេ្រសញូស៏

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here