វិធីសង្គ្រោះបឋមនៅពេលមានអ្នកណាត្រូវពស់ចឹក !!

807

ខាក្រោមជាវិធីដែលបងប្អូនគួតែស្វែងយល់ប្រសិនមានអ្នកណាមួយត្រូវពស់មានពិសចឹក។វិធិសង្រោះបឋមភ្លាមៗខណៈមិនទាន់បានយកទៅសង្គ្រោះ៖

1-ពេលពោះចឹកភ្លាមត្រូវចំណាំរូបរាងរបស់សត្វពស់អោយបានច្បាស់

2-មុនពេលពេទ្យមកដល់ឬនាំអ្នកជំងឺទៅមន្ទីរពេទ្យត្រូវផ្លាស់ទីអ្នកដែលត្រូវពស់ចឹកអោយឆ្ងាយពីពស់។

3-ធ្វើយ៉ាងណាអោយកន្លែងដែលពស់ចឹកនៅក្រោមបេះដូង។

4-សូមអោយអ្នកជំងឺនៅស្ងៀមដើម្បីកុំឱ្យពិសពស់វារីករាលដាល។

5-យកក្រណាត់ឬខ្សែចង់កក្បែនោះកុំអោយពិសរាលដាលទៀត

6-រុំរបួសជាមួយក្រណាត់ធូរលុង។

7-ដោះគ្រឿងអលង្ការចេញពីតំបន់ដែលខាំ ហើយដោះស្បកជើងបើខាំជើង។

8-កុំយកកាំបិតកាត់មុខរបួស និងកុំព្យាយាមបឺតយកពិសចេញព្រោះពិសពស់ឬក៏អ្នកជំងឺមានមេរោគអ្វីមួយយើងមិនដឹង នឹងឆ្លងចូលអ្នកបឺត។
9-ហាមដាក់ទឹកឬទឹកកកនៅលើស្នាមរបួស

10-ហាមឱ្យអ្នកជំងឺផឹកស្រាឬភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនឬ គ្រឿងកំប៉ុសផ្សេងទៀត។

11-កុំភ្លេចដានអ្នកហៅពេទ្យឬក៏ដឹកអ្នកជំងឺទៅមន្ទីរពេទ្យអោយបានលឿនបំផុត

សូមចងចាំថាប្រភេទពស់មានពិសសាហាវៗមានដូចជា៖-ពស់វែកក្របី-ពស់វែកដំបូក-ពស់ពព្លាក់-ពស់ហនុមា-ពស់ក្រាយឬថ្នាំងអំពៅសខ្មៅ-ពស់បៃតង -ពស់វែករនៀម-ពស់ពព្លាក់-ពស់ស្រកាចាស-ពស់ក្រាយ លឿងខ្មៅ-ពស់ក្រាយក្បាលក្រហម ជាដើម-ល-។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here