វិធីលាយល្បាយដីសំរាប់ដាំដុះនៅក្នុងដបប្លាស្ទិច ឬធុងផ្សេងៗដុះលូតលាស់ល្អ

656

វត្ថុធាតុដើម:ដីមមោក ៧ធុង អាចម៍គោក្រៀមម៉ដ្ឋ ៣ធុង ធ្យូងអង្កាម ៣ធុង  និងជីកំប៉ុសទឹក។


វិធីធ្វើ:
-លាយដីមមោក ៧ធុង អាចម៍គោក្រៀមម៉ដ្ឋ ៣ធុង ធ្យូងអង្កាម ៣ធុង ចូលគ្នាអោយសព្វ
-ដាក់ជីកំប៉ុសទឹក ៣០លីត្រក្នុងដីលាយរួច១ម៉្រែតគូប រួចគ្រប់ទុកពី៧ទៅ១០ថ្ងៃ។

ចំណាំ:
ដីមមោកដូចជា ដីបាតបឹង ដីក្រោមដើមឈើ ( លើកលែងដើមអាកាស្យា ប្រេងខ្យល់ ឫស្សី)និងដីដំបូកងាប់គ្មានដើមឈើដុស រឺសត្វកណ្តៀររស់នៅ។
*ធ្យូង: ផ្តល់សំណើម សត្វល្អសំរាប់ដី កាត់បន្ថយសត្វចង្រៃ បន្ថយជាតិពុលក្នុងដី បើដាក់បាន១ឆ្នាំ ល្អដីបាន៣ឆ្នាំ។

ប្រភព៖ csp Sophanna
សម្រង់សំដីរបស់លោកពូ រស់ ម៉ៅ និង វ៉ៃ យ៉ាវ

សម្រួលអត្ថបទៈ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here