វិធីលាយជី ដើម្បីដាំល្មើឆាប់បានផ្លែ !!

181

បច្ចេកទេសដាំដុះល្មើ

១-ភ្ជួររាស់ដីពីរទៅបីដងនិងហាលដីមុនពេលដាំដុះ

២-កាប់រណ្តៅទំហំ០,៥ម ទៅ ០,៨ម បួនជ្រុង  ជំរៅ០,៥ម ទៅ ០,៨ម

៣-លាយជីទ្រាប់បាត

4-ការផលិតជីទ្រាប់បាត៖


+ធាតុផ្សំ៖-លាមកសត្វ(មាន់ គោ ក្របី) ១ភាគ

-កន្ទក់១ភាគ

-អង្កាម១ភាគ

-មេជីធម្មជាតិ២០សេ សេ

-ស្ករងូ២០សេ​ សេ

-ទឹក១០លីត្រ

+វិធីធ្វើ៖យកលាមកសត្វ អង្កាម និងកន្ទក់ ច្របល់ ចូលគ្នា អោយសព្វល្អ បន្ទាប់មកយក ទឹកដាក់ធុង រួចបន្ថែមមេជីធម្មជាតិ និងស្ករចូលហើយកូរអោយសព្វល្អ ទើបយកទៅស្រោចលើល្បាយដែល បានលាយខាងលើដោយលៃយ៉ាងណាកុំអោយ ស្ងូតពេកឫសើមពេករួចហើយគ្របទុករយៈពេល៧ថ្ងៃ អោយមានក្លិន ចេញមកទើបយកទៅប្រើឫច្រកបាវទុកពេលណាត្រូវការ។

៥-ក្រោយពីដាំហើយត្រូវស្រោចទឹកអោយជោគរាល់ថ្ងៃ ដោយស្រោច១អាទិត្យពី១ទៅ២ដងរហូត
៣ខែ។​ការស្រោចទឹកអាស្រ័យសំណើមដីដែរ តែជាទូទៅចាប់ពី៣ខែឡើងទៅ ត្រូវស្រោចអោយបានលើសពី៣ដងក្នុងមួយអាទិត្យរហូត១ឆ្នាំហើយចាប់ពី១ឆ្នាំទៅអាចស្រោច១ទៅ២ដង/ខែបានហើយ។

៦-ការស្រោចជី៖ការលាយជីដាក់បំប៉នគល់ដោយដាក់ជីលាមកសត្វ (មាន់ គោ ក្របី)​

៧-ការតាត់ធាងចាស់ៗចោលនិងសំអាតស្មៅដែលនៅជុំវិញគល់។បើយើងថែទាំបានដិតដល់ ល្មើអាចអោយផលចាប់ពីអាយុ២ទៅ៣ឆ្នាំអាចប្រមូលផលបាន៕

ប្រភព៖cnadcambodia

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here