វិធីលាងបន្លែកម្ចាត់សារធាតុគីមីតាមបែបសាមញ្ញៗ

1817

សព្វថ្ងៃបងប្អូនប្រជាពលរដ្ឋយើងមានការព្រួយបារម្ភពីការបរិភោគបន្លែផ្លែឈើដែលមានសារធាតុគីមី ឬថ្នាំពុល។ ដូច្នេះ ថ្ងៃនេះសូមណែនាំវិធីសាមញ្ញមួយចំនួនដែលបងប្អូនអាចអនុវត្តបាន។ ខាងក្រោមជាគន្លឹះសាមញ្ញៗ ងាយស្រួល ក្នុងការកម្ចាត់សារជាតិពុល និងគីមីពីកបន្លែ ឬផ្លែឈើមុនយកមកទទួលទាន ដើម្បីសុខភាព៖

វិធីទី១
-ត្រាំបន្លែក្នុងទឹកឧណ្ហៗប្រមាណ ១០ នាទី ជួយបន្ថយសារធាតុពុល។ បន្លែកន្លះគីឡូ ប្រើទឹកប្រមាណ ៥ លីត្រ សីតុណ្ហភាពពី ៤៣-៥០ អង្សាសេ រួចលាងឡើងវិញ។ វិធីនេះ អ្នកអាចបន្ថយដល់ ៥០% បរិមាណជាតិពុល ដោយមិនធ្វើឲ្យបាត់បង់វីតាមីន C និង សារជាតិជីវជាតិផ្សេងៗទៀត។


វិធីទី២
– លាងបន្លែ រួចបន្តត្រាំក្នុងទឹកលាងអង្ករពី ៥ ទៅ ១០ នាទី

វិធីទី៣
– លាងបន្លែ ៣ ទៅ ៤ ដង រួចត្រាំវាជាមួយទឹកអំបិល ១០នាទី 


វិធីទី៤
ប្រើទឹកខ្មេះ ១ស្លាបព្រាបាយ លាយទឹក ១ផើង ត្រាំ ១០  ទៅ ១៥នាទី

វិធីទី៥
-បន្លែមួយចំនួនដូចជា ត្រសក់ ប៉េងប៉ោះ…ងាយត្រូវបំបែករំដោះដោយពន្លឺព្រះអាទិត្យ។ ដូច្នេះ យើងអាចសំដិលបន្លែក្រោមកម្តៅថ្ងៃ ៥ នាទី អាចបន្ថយជាតិពុលនៅក្នុងបន្លែបានមួយចំនួនបានផងដែរ។

អត្ថបទដោយៈ អ៊ាង សុផល្លែត

សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here