វិធីរក្សាទុកគ្រាប់ពូជបានយូរ (១២ខែឡើងទៅ)ហើយនៅដុះល្អ!

122

វិធីទុកដាក់គ្រាប់ពូជបបានយូរគឺមិនមែនជាការងាយឡើយ។ ទុកគ្រាប់ពួជឲ្យបានយូរវាជាជាការងាយ ប៉ុន្តែ គ្រាប់ពូជមិនដុះ ទើបជាការលំបាក។
បម្រាម: ហាមយកគ្រាប់ពូជទៅទុកក្នុងទូរទឹកកក។ ហាមច្រកគ្រាប់ពូជគ្រប់ប្រភេទដោយ ថង់ផ្លាស្ទិក ឬដបផ្លាស្ទិក ហើយយកទៅទុកនៅក្នុងទូទឹកកក វានឹងប៉ះពាល់ដល់ដំណុះរបស់វា។


*វិធីល្អបំផុតនោះគឺ ត្រូវរក្សាទុកគ្រាប់ពូជនៅក្នុងដបឬកែវដែលមានគំរបបិទបើក។ដំបូងឡើយ ត្រូវលាងសំអាតគ្រាប់ពូជដោយទឹកត្រជាក់ (ជំរះវត្ថុស្មោកគ្រោក) រួចហើយយកវាទៅហាលសំដិលក្នុងម្លប់ (2សប្តាហ៍) អោយបានស្ងួតល្អ។ យកដបកែវមកលាងទឹកអោយស្អាត ដាក់ហាលថ្ងៃអោយស្ងួតល្អ ទាំងគំរបក៏ត្រូវហាលថ្ងៃដែរ។ យកអង្ករល្អ ដាក់ចូលក្នុងបាតកែវប្រហែល១ទូកដៃ។

ដាក់គ្រាប់ពូជចូលក្នុងកែវអោយបាន៣ភាគ៤(ហាមដាក់ពេញដល់មាត់កែវ) ទុកចំហ១ភាគ។ យកគំរបដបមកចោះប្រហោងដោយប្រើម្ជុលអោយមានរន្ធ១ឬ២។ ហាមចោះប្រហោងធំជាងនេះ នាំអោយស្រមោចចូលបាន។ សរសេរថ្ងៃទីកាលបរិច្ឆេទ នៅលើក្រដាសតូចមួយ ហើយដាក់ចូលក្នុងដបគ្រាប់ពូជដោយលៃលកយ៉ាងណា អោយយើងអាចមើលឃើញពីក្រៅបានងាយស្រួល) ងាយស្រួលសំគាល់។ បិទគំរបដបអោយជិត​។ យកដបដាក់គ្រាប់ពូជទៅរក្សាទុកនៅទីស្រឡះមានម្លប់ត្រជាក់ ហាមដក់អោយប៉ះចំកំដៅថ្ងៃជាដាច់ខាត។


វិធីនេះអាចទុកគ្រាប់ពូជបាន ១២ខែ ហើយនៅរក្សាដំណុះល្អ៩៥%ឡើងទៅ(៥គ្រាប់មាន៤គ្រាប់ដុះល្អនិង១គ្រាប់អាចខូច)។ គ្រាប់ពូជជារឿងសំខាន់ណាស់ ទាក់ទងដល់លទ្ធផលនៃការវិន្និយោគកសិកម្មទាំងមូល។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here