វិធីយកទឹកពីឫស្សី និងអត្ថប្រយោជន៍នៃទឹកឫស្សីនេះ

779

វិធីយកទឹកឫស្សី៖
-ចោះថ្នាំងឫស្សីបញ្ឆិតប្រវែងប្រហែល ២cm ប៉ុន្តែមុននឹងចោះត្រូវជូតសំអាត ដោយសំឡីអាល់កុល ចៀសវាងការឆ្លងរោគចូលទៅទឹកដើមឫស្សី


-ឫស្សីគ្រប់ប្រភេទ គ្រប់ពូជអាចចោះបង្ហូរទឹកបានទាំងអស់ តែដើមឫស្សីដែលអាចចោះបានត្រូវមានអាយុលើសពី 3ឆ្នាំ ឫស្សីអាយុតិចជាង3ឆ្នាំក៏អាចចោះបានដែរ តែមានទឹកតិចតួច


-យកទុយោតូចដោតចូល រួចបិទជុំវិញរន្ធដែលចោះ


-ដាក់ថង់ ឬដបត្រងយកទឹកជាការស្រេច ឬមិនបាច់ចោះថ្នាំងឫស្សីក៏បាន គ្រាន់តែកាត់ចុងមែកឫស្សី ហើយត្រងយកទឹក


-គួរចោះនៅម៉ោង3ទាបភ្លឺ ព្រោះពេលនោះជាពេលដែលដើមឫស្សីបឺតទឹកពីដីច្រើនបំផុត ដូចនេះ ទើបយើងទទួលបានទឹកពីឫស្សីច្រើនដែរ
-ឫស្សី 1គុម្ព ត្រូវចោះតែ1ដើមតែប៉ុណ្ណោះ ប្រសិនបើចោះ3ដើមក៏បាន ប៉ុន្តែបរិមាណទឹកសរុបដូចចោះ1ដើមដែរ
-ទឹកដែលអាចត្រងពីដើមឫស្សីអាចបានចំណុះពី 1 ទៅ 5លីត្រ


-ទឹកដែលត្រងបានមក ត្រូវច្រោះអោយស្អាត និងច្រកដបដាក់ទូរទឹកកក ប្រសិនទុកដោយគ្មានភាពត្រជាក់ ទឹកដើមឫស្សីនឹងជូរផ្អូមក្រោយរយៈពេក 5 ទៅ 6 ម៉ោង ប៉ុន្តែប្រសិនបើយើងទុកនៅក្នុងទូរទឹកកក អាចរក្សាទឹកនេះបានរយៈពេល ពី 5 ទៅ 6ថ្ងៃ។


អត្ថប្រយោជន៍ដ៍អស្ចារ្យនៃទឹកឫស្សី៖
ទឹកដែលបានពីដើមឫស្សី គ្រប់ប្រភេទពិតជាមានប្រសិទ្ធភាព ក្នុងការព្យាបាល លាងជម្រះក្រួសក្នុងតម្រងនោម ក្រួសក្នុងប្រម៉ាត់ ឈឺសន្លាក់ សម្អាតជាតិពុល និងជួយស្តី្របំបាត់ការឈឺចាប់ពេលមករដូវ អោយរដូវទៀងទាត់ថែមទៀតផង។ ខាងក្រោមនេះជាវិធីនៃការទទួលទានទឹកឫស្សី ដើម្បីទទួលបានប្រយោជន៍ព្យាបាលជំងឺដែលបានរៀបរាប់ខាងលើ៖
វិធីញាំទឹកឫស្សី៖
-មួយថ្ងៃ ទទួលទាំន ១លីត្រ


-ទទួលម្តងតែ ១កែវបានហើយ រហូតបានគ្រប់ ១លីត្រ ក្នុងមួយថ្ងៃ
-អាចយកទឹកនេះមកលាងបន្លែ ដើម្បីកម្ចាត់ជាតិគីមី និងមេរោគផ្សេងៗបានទៀតផង
-អាចយកមកលាងមុខជំនួសហ្វូម ឬសាប៊ូ។


**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here