វិធីមើលសម្គាល់ផ្លែឪឡឹកទុំល្អ ឫមិនល្អ

352

​+វិធី​ទី​មួយ​
-អ្នក​អាច​យក​ម្រាមដៃ​គោះ​ផ្លែ​ឪឡឹក បើសិន​ជា​សំឡេង​ដូចជា​ប្រហោងៗ នោះ​មានន័យ​ថា ឪឡឹក​របស់​អ្នក​ទុំ​ហើយ។​
​+វិធី​ទី​ពីរ
-អ្នក​អាច​ពិនិត្យមើល​លើ​ទង​ឪឡឹក ទង​តូច ស្ងួត នោះ​មានន័យ​ថា ឪឡឹក​ទុំ​ល្អ ផ្ទុយទៅវិញ បើ​ទង​ឪឡឹក​ត្រង់ និង​មាន​រោម នោះ​បញ្ជាក់ថា ឪឡឹក​នោះ​មិនទាន់​ទុំ​ល្អ​ឡើយ។​​+វិធី​ទី​បី
-ពិនិត្យមើល​លើ​ទម្ងន់​របស់​ឪឡឹក ។ បើ​ទម្ងន់​ឪឡឹក​ធ្ងន់ នោះ​មានន័យ​ថា វា​មាន​សាច់​ណែ​នល្អ ផ្ទុយទៅវិញ បើ​ឪឡឹក​មាន​ទម្ងន់​ស្រាល នោះ​មានន័យ​ថា សាច់​របស់​វា​ផុសៗ មិន​ឆ្ងាញ់។​+វិធី​ទី​បួន
-ពិនិត្យមើល​លើ​ចំណុច​លឿង​នៅលើ​ផ្លែ​សំបក​ឪឡឹក ។ បើកាលណា​ចំណុច​នៃ​ពណ៌​លឿង​នេះ កាន់តែ​មាន​ពណ៌​លឿង​ខ្លាំង ឬ​ទឹកក្រូច​ខ្លាំង នោះ​មានន័យ​ថា ឪឡឹក​ទុំ​ហើយ។​+វិធី​ទី​ប្រាំ
-មើល​លើ​ក្រឡា​សំណាញ់​ពណ៌​ត្នោត​លើ​សំបក​ឪឡឹក បើកាលណា​សំណាញ់​នេះ​មាន​កាន់តែច្រើន នោះ​មានន័​ថា ឪឡឹក​នោះ​កាន់តែ​ផ្អែម។​​+វិធី​ទី​ប្រាំមួយ
-ឪឡឹក​ឈ្មោល​មាន​រាង​ធំ ហើយ​ទ្រវែង និង​មាន​ទឹក​ច្រើន ។ ឪឡឹក​ញី មាន​រាង​មូល និង​មាន​រសជាតិ​ផ្អែម។​សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here