វិធីព្យាបាល​សក់កើតអង្គែរ​ដោយ​វិធី​ធម្មជាតិបួនយ៉ាងនេះ…!!

414

១-ស៊ុតនិង​ក្រូចឆ្មារ៖ ប្រើស៊ុត​ក្រហមវាយ​អោយ​សព្វ​ រួចយក​មក​លាបអោយ​សព្វលើ​​ក្បាល​​។ ទុកចោល​មួយ​ស្របក់​ បន្ទាប់​មក​លាង​ចេញ​អោយ​ស្អាត។ ប្រើទឹកក្រូច​ឆ្មារ​ប្រមាណ​១ស្លាប​ព្រាបាយ លាយ​ជាមួយ​ទឹកធម្មតា​​មួយ​កូន​ចានចង្កឹះ រួចយក​កក់​សក់ដើម្បី​លាង​សំអាត​សារជាតិ​ដែល​នៅសេសសល់​ដែល​បង្កជា​អង្គែរ​លើ​ស្បែក​ក្បាល។

២-ក្រូចសើច៖ ប្រើ​សាប៊ូ​កក់សក់​ កក់​សំអាត​សក់​ជាមុន។ បន្ទាប់​មក​ប្រើ​ក្រូច​សើច​ ១ឬ២​ផ្លែ ស្ងោរ​ក្នុង​ទឹក​ចំណុះ៣ទៅ​៥​កែវ​ដាំ​អោយ​ពុះ រួច​ទុក​អោយ​ក្តៅ​ឧណ្ហៗ​ ទើបឈ្លីបំបែក​ផ្លែ​ក្រូច​សើច​នឹង​ទឹក​ស្ងោរ​នោះ។ ត្រងច្រោះ​យក​ទឹក​ដែលចំរាញ់​បាន​មក​លាប​លើ​ក្បាលឈ្លី​អោយ​ជោគ​​ទុក​ពី​៥​ទៅ​១០​នាទី​ រួចលាង​ជំរះចេញ។ ធ្វើ​បែប​នេះ​ ២ឬ​៣​ដងក្នុង​១សប្តាហ៍។

៣-ប្រទាលកន្ទុយក្រពើ៖ ចិត​សំបក​ក្រៅ​ចេញ ទុក​តែ​សាច់ក្នុង​ដែល​ដូច​ចាហួយ​ប្រមាណ​១​កូន​ចាន​ចង្កឹះ​មកកិនឬ​ឈ្លីវា​អោយ​បែក​ល្អ​ទើប​យក​មក​លាប​ផ្អាប​លើ​ក្បាល ទុក​រយៈពេល​៣០នាទី ទើប​លាង​សំអាត​ចេញ។

៤-ទឹក​លាង​អង្ករ៖ រក្សាទុក​ទឹក​លាង​អង្ករ​អោយ​រង​កករ ទើប​ច្រោះ​យក​តែ​ទឹក​ថ្លា​ខាង​លើ មក​លាប​ឈ្លី​លើ​ក្បាល​ដែល​ទើប​នឹង​កក់​រួច ទុក​ចោល​រយៈពេល​១៥នាទី ទើប​លាង​សំអាត​ចេញ នោះ​សរសៃ​សក់​នឹង​ទន់​រលោង​ហើយ​គ្មានអង្គែរ​ទៀត៕

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here