ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

វិធីព្យាបាលសម្លាក!

02-Mar-2019 10:22 AM

រូបភាព


ដោយ: Uddam

សម្លាកគឺជាស្លាកស្នាមមួយដែលកើតឡើងដោយសារស្បែករបស់លោកអ្នកមានរបួស ហើយបង្កទៅជាសម្លាក។ សម្លាកត្រូវបានគេបែងចែកខុសគ្នាគឺ សម្លាកធម្មតា សម្លាកខ្លាំង និងសម្លាកមានផ្លែ។
1-សម្លាកធម្មតា ៖ គឺជាសម្លាកដែលរាបស្មើ ហើយមានពណ៌ស្រដៀងនឹងស្បែក។
2-សម្លាកខ្លាំង ៖ មានលក្ខណៈប៉ោងឡើង មើលឃើញយ៉ាងច្បាស់ជាងសម្លាកធម្មតា។
3-សម្លាកផ្លែ ៖ ជាសម្លាកដែលប៉ោងឡើងខ្លាំង និងរាលដាលធំជាងស្នាមរបួស។ សម្លាកប្រភេទនេះច្រើនកើត
មូលហេតុដែលបណ្ដាលឱ្យមានសម្លាកសម្លាកគឺកើតឡើងដោយសារតែមានរបួស ការមុតទៅលើស្បែក ឬក៏មានបញ្ហាជម្ងឺសើស្បែក អាប់សែឬបូស ឬការរលាក ជម្ងឺត្រអកជាដើម។ និយាយរួមសម្លាកគឺកើតឡើងដោយសារតែមានការប៉ះពាល់ជ្រៅដល់ស្រទាប់ទីពីររបស់ស្បែក ដែលបង្កឱ្យមានឈាម ឬក៏របួស ទើបក្លាយទៅជាសម្លាក។+វិធីព្យាបាលសម្លាក៖តាមធម្មតាសម្លាកមិនអាចធ្វើការព្យាបាលឱ្យបាត់ទាំងស្រុងបាននោះទេ តែអាចធ្វើការព្យាបាលដោយសម្រួលសម្លាក ដើម្បីឱ្យមើលទៅមានរាងតូច ឬស្រាលជាងមុន។ សម្លាកអាចសម្រួលបានតាមវិធីសាស្ដ្រផ្សេងៗ ដូចតទៅ។ការវះកាត់ ៖គឺវះកាត់ដើម្បីសម្រួលសម្លាកដែលធំឱ្យទៅជាខ្សែ។ការខាត់ស្បែក ៖ គឺដើម្បីឱ្យសម្លាកមានសភាពរាបស្មើប្រហាក់ប្រហែលនឹងស្បែកធម្មតាការប្រើឡេសឺ ៖ ការប្រើឡេសឺសម្រាប់បាញ់ដើម្បីសម្រួលដល់សម្លាកឱ្យមានសភាពធម្មតា មិនប៉ោង។ការចាក់ថ្នាំ ៖ ដើម្បីឱ្យសម្លាកស្វិតរួមទៅជាតូច។ការប្រើម្ជុលតូចៗ ៖ គេប្រើម្ជុលតូចយកទៅចាក់នៅលើស្បែកដែលមានស្នាម ដើម្បីឱ្យស្នាមចែកគ្នាទៅជាបំណែកតូចៗ។

+វិធីការពារកុំឱ្យកើតមានសម្លាក៖គឺការពារកុំឱ្យមានរបួស ព្រោះរបួសកាន់តែធំ ឬកាន់តែជ្រៅ អាចធ្វើឱ្យស្នាមសម្លាកកាន់តែធំដែរ។ លោកអ្នកត្រូវការពារមេរោគឆ្លងនៅលើរបួស ព្រោះអាចឱ្យមានស្នាមរបួសកាន់តែធំ ហើយជ្រៅដែលបន្សល់នូវស្នាមសម្លាកធំដែរ។-នៅពេលដែលលោកអ្នកចង់បំបាត់ស្លាកស្នាមទាំងនោះ លោកអ្នកគួរតែទៅពិភាក្សាជាមួយអ្នកដែលមានជំនាញច្បាស់លាស់ ដើម្បីរកវិធីព្យាបាលឱ្យបានត្រឹមត្រូវ។ ដូចនេះវិធីដែលល្អគឺការពារកុំឱ្យមានស្នាមសម្លាកធំនៅពេលដែលមានរបួស ឬជម្ងឺអ្វីមួយដែលកើតនៅលើស្បែកលោកអ្នក។ ត្រូវរកវិធីព្យាបាលឱ្យបានសមស្រប ដើម្បីកាត់បន្ថយនូវស្នាមសម្លាកដែលមិនល្អចំពោះស្បែករបស់លោកអ្នក។សម្រួលអត្ថបទដោយ៖ខ្ទឹមស