វិធីព្យាបាលត្រីក្រហមពេញខ្លួន

38

កុំថាឡើយមនុស្ស ត្រីក៏ចេះឈឺដែរ!
*វិធីព្យាបាលត្រីក្រហមពេញខ្លួន
ប្រសិនបើត្រីលោកអ្នកចិញ្ចឹមមានឡើងក្រហមកន្ទួលពេញខ្លួន ដែលបណ្តាលមកពីកត្តាទឹកភ្លៀង និងបញ្ហាដីសូមលោកអ្នកអនុវត្តន៍ដូចខាងក្រោម ៖
-ធ្វើ EX-M បំបែក : មេ EX-M ១លីត្រ បូកកាកស្ករ ១លីត្រ បូកទឹក ១៨លីត្រ សរុបបាន ២០លីត្រ ទុករយៈពេល ៣-៧ថ្ងៃ ។


-យក EX-M បំបែកទាំង ២០លីត្រនេះ បូកកាកស្ករ ១០លីត្រ និងទឹក ៩៧០លីត្រ ផ្អាប់ទុករយៈពេល ៣ថ្ងៃជាការស្រេច ។
-យក ចំណុះទាំងនេះបាចសាចទៅលើផ្ទៃស្រះអោយសព្វ និងយកស្នប់បាញ់ចូលទៅក្នុងទឹកស្រះ ដែលមានបណ្តោយ ៤០ ទៅ ៨០ម៉ែត្រ និងជំរៅ ១.៥ម៉ែត្រ ។


*លក្ខណៈសំគាល់ពិសេស
ចំពោះ ការចិញ្ចឹមប្រភេទត្រីដែលតែងតែមានកើតចៃតោង យើងគួរតែចិញ្ចឹមត្រីប្រភេទណាដែលស៊ីផ្នែកខាងក្រោមបាតស្រះលាយ ជាមួយផង ព្រោះថានៅពេលដែលយើងប្រើថ្នាំបណ្តេញសត្វល្អិតទៅលើប្រភេទត្រីដែលតែងតែកើតចៃនោះ ចៃទាំងនោះក៏ធ្លាក់ទៅបាតស្រះ ខ្លះងាប់ ខ្លះសន្លប់ ហើយក្លាយទៅជាចំណីរបស់ប្រភេទត្រីដែលស៊ីផ្នែកខាងក្រោមនោះជាអាហារ ដែលធ្វើអោយត្រីឆាប់ធំធាត់ផង ។


នៅពេលដែលយើងប្រើ អ៊ី អ៊ិក្ស អិម បំបែក បាចសាចទៅលើផ្ទៃស្រះ យើងគម្បីគួរតែសាចអោយបានសព្វកន្លែងផ្ទៃទឹក ដែលយើងចិញ្ចឹមត្រីនោះ គួរចៀសវាងសាច អ៊ី អ៊ិក្ស អិម បំបែក នៅកន្លែងដដែលៗ បណ្តាលឲ្យល្បាយដែលយើងសាចនោះវាមិនសព្វស្រះ ហើយធ្វើឲ្យកង្វះអុកស៊ីសែន នៅតែកើតមានតាមកន្លែងខ្លះៗដដែល ។


(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here