ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

វិធីព្យាបាលដោយការស្អំទឹកកក ទទួលបានប្រសិទ្ធភាព!!

21-Jun-2018 05:32 PM

រូបភាព


ដោយ: Uddam

ការព្យាបាលដោយប្រើភាពត្រជាក់ ឬស្អំទឹកកក មានប្រសិទ្ធភាពព្យាបាលជំងឺតាមរយៈ ការបន្ថយលំហូរឈាម ទៅកន្លែងដែលយើងស្អំ ដើម្បីបន្ថយការរលាក និងហើមដែលធ្វើឲ្យឈឺចាប់ ជាពិសេសនៅជុំវិញសន្លាក់ ឬសរសៃចងសាច់ដុំតែម្តង។ វាអាចបន្ថយសកម្មភាព របស់សរសៃប្រសាទ បានបណ្តោះអាសន្ន ព្រមទាំងបំបាត់ការឈឺចាប់ដែរ។មធ្យោបាយនៃការព្យាបាល ដោយប្រើភាពត្រជាក់ឬស្អំទឹកកក មានច្រើនប្រភេទខុសៗគ្នាដូចជា៖ការស្អំទឹកកក, ការប្រើស្ព្រាយទឹកកកបាញ់, ម៉ាស្សាទឹកកក, ងូតទឹកកក

ការព្យាបាលដោយភាពត្រជាក់ ផ្សេងទៀតមានដូចជា៖

-Cryostretching ជាការប្រើភាពត្រជាក់ ដើម្បីបន្ថយភាពរឹងរបស់សាច់ដុំ ក្នុងពេលពុតពែនខ្លួន

-Cryokinetics ជាការផ្សំគ្នានៃការព្យាបាល ដោយភាពត្រជាក់ និងសកម្មភាពហាត់ប្រាណបែបសកម្ម សម្រាប់ដោះស្រាយ លើបញ្ហាគ្រិចសរសៃចងឆ្អឹង។ពេលណាដែលមិនគួរ ប្រើវិធីព្យាបាលបែបនេះ?អ្នកដែលមានជំងឺទាក់ទងនឹងអារម្មណ៍ ស្បែកមិនល្អ មិនគួរណាប្រើវិធីព្យាបាលបែបនេះទេ ព្រោះពួកគេប្រហែលជាមិនអាច មានអារម្មណ៍ល្អឡើយ។ មនុស្សទាំងនោះរួមទាំងអ្នកជំងឺទឹកនោមផ្អែមផងដែរ ព្រោះតែអាចខូចដល់ សរសៃប្រសាទពួកគេថែមទៀត។ សម្រាប់ការគាំងសន្លាក់ ឬសាច់ដុំក៏មិនគួរណា ប្រើវិធីព្យាបាលបែបនេះដែរ។ ចំពោះមនុស្សដែលមានរបត់ឈាមរត់មិនល្អក៏មិនគួរប្រើដែរ។ករណីណាខ្លះ ដែលគួរប្រើវិធីព្យាបាលនេះទៅ?សម្រាប់ការព្យាបាល នៅផ្ទះដោយខ្លួនឯង ចូរស្អំកន្សែងត្រជាក់ដែលរុំទឹកកក ឬមានថង់ទឹកកកស្អំ នៅលើកន្លែងដែលមានបញ្ហា។ អ្នកមិនគួរណាយកទឹកកក ឬរបស់ដែលកករឹងដាក់ផ្ទាល់លើស្បែកឡើយ ព្រោះវាអាចធ្វើឲ្យខូចស្បែក និងជាលិកានៅខាងក្រោមនោះបាន។ ការព្យាបាលដោយប្រើភាពត្រជាក់ គួរតែធ្វើឲ្យបានលឿន ក្រោយពីមានរបួសរួច។ការព្យាបាលដោយប្រើភាពត្រជាក់ អាចប្រើបានរយៈពេលខ្លី និងច្រើនដងក្នុងមួយថ្ងៃ។ យកល្អគួរតែស្អំម្តងពី ១០ ទៅ១៥នាទី ហើយកុំឲ្យយូរជាង ២០នាទីឲ្យសោះ ដើម្បីកុំឲ្យខូចដល់សរសៃប្រសាទ និងស្បែក។ ចំពោះកន្លែងដែលមានបញ្ហានោះ គួរតែលើកឲ្យខ្ពស់ផង៕