វិធីព្យាបាលជំងឺរលាកក្រពះរ៉ាំរៃតាមបែបធម្មជាតិ

8563

រមៀត

កាលខ្ញុំរលាកក្រពះ ខ្ញុំអោយភរិយាខ្ញុំបុកក្បាលរមៀត ហើយពួតយកទឹក ចម្រាញ់យកតែទឹកវា។ ផលប្រយោជន៍ខ្លាំងចម្បងគឺៈ រោគរលាកក្រះ មហារីកផ្សេងៗ មិនអាចកើតមាន ជាពិសេស សំរាប់បុរសចំពោះមហារីកក្រពេញប្រូស្តាត។ សំរាប់ស្រ្តី លេខមួយ គឺស្បែកស្អាត និងគ្មានកោសិការមហារីកមកនៅក្បែរ ។
*តម្រូវការរួមមានៈ
– ក្បាលរមៀត ៥គីឡូ (មិនមែនដៃរមៀត) ត្បាល់បុក កូនកាំបិត ស្រោមដៃ សំបកដបទឹកសុទ្ធ។ ចំណាំៈ ត្រូវប្រាកដថាជារមៀតធម្មជាតិសុទ្ធ ហាមទិញរមៀតនាំចូលពីប្រទេសជិតខាង ពីព្រោះអាចប្រើថ្នាំគីមីហួសកម្រិត ។ ចូរទិញរមៀតកសិករខ្មែរយើង ។
*របៀបធ្វើៈ
១) ចិតសំបកក្បាលរមៀតអោយស្អាត


២) លាងទឹកអោយស្អាត


៣) ចិតចំណិតតូចៗ ហើយបុកអោយម៉ដ្ឋ (ហាម
លាយទឹក)

៤) ពួតយកទឹក


៥) ចំរោះយកកាកចេញ ហើយច្រកទឹកវាក្នុងដបទឹកសុទ្ធ

*របៀបទទួលទានៈ
– មួយថ្ងៃ មួយដង ពេលព្រឹក ពិសាមុនបាយ


– ក្រឡុកទឹករមៀតបន្តិចមុនពេលចាក់ពិសា ពីព្រោះកំណកម្សៅរមៀតនៅខាងបាតដបជាឱសថពិសេស


– ចាក់ចូលកែវ លាយអំបិលបន្តិច


(ហាមលាយស្ករ) កូរឲ្យសព្វហើយពិសា។
*ចំណាំៈ
១) ពេលពិសាហើយ ហាមហូបទឹក
២) ត្រូវពិសាមុនអាហារពេលព្រឹក ៣០នាទី ១ថ្ងៃតែ១ពែងនេះទេ ហូបរយៈពេល១អាទិត្យ។


*ការរក្សាទុកៈ
១) ដាក់នៅកន្លែងដែលមិនត្រូវពន្លឺ និងកំដៅថ្ងៃអាចឲ្យវាខូចគុណភាព
២) ដាក់អោយឆ្ងាយពីដៃក្មេង។

*អាការៈក្រោយពេលទទួលទានៈ
– ចង់ក្អួត តែត្រូវព្យាយាមកុំឲ្យក្អួត
– ភ្នែករាងលឿងបន្តិច តែមិនជាបញ្ហាចោទ
– នោមរាងលឿងបន្តិច វាជារឿងធម្មតា។

ប្រភពពីលោក៖ ហ៊ុល សេដ្ឋា

*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here