វិធីព្យាបាលជំងឺផ្សិតលើស្បែក! KHMER NATURAL REMEDY FOR PSORIASIS!

2475

ជំងឺ/ILLNESS: ផ្សិតលើស្បែក / psoriasis

គ្រឿងផ្សំ/ INGREDIENTS:

  • ម្សៅរមៀត/ turmeric powder

  • ទឹកឃ្មុំ/ honey

វិធីធ្វើ/ INSTRUCTION:

  • លាយម្សៅរមៀត ៤ស្លាបព្រាបាយជាមួយទឹកឃ្មុំ ៣ស្លាបព្រាបាយ / add 4 tablespoon of turmeric powder and 3 tablespoon of honey  into a bowl
  • កូរឱ្យសព្វ/mix it well .

By Eang Sophalleth  (www.eangsophalleth.com)

Facebook.com/SOPHALLETH

វិធីប្រើប្រាស់/Dosage:

  • លាបលើកន្លែងដែលរមាស់ ហើយរុំជាមួយស្បៃមួយយប់
  • spread thin layer on affected area and wrap with gauze overnight

  • ពេលព្រឹកបកស្បៃចេញ ហើយលាងចេញជាមួយទឹកក្ដៅអ៊ុនៗ
  • remove the gauze and wash off with warm water in the morning

  • ធ្វើរបៀបនេះរាល់ថ្ងៃ រហូតអ្នកបានធូរស្បើយ។
  • repeat this process daily.

កំណត់ចំណាំ/REMARK:

–  ខ្ញុំបាទសូមចែកជូនវិធីព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹង។ សូមពិនិត្យ និងពិគ្រោះយោបល់ជា មួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងបាន នៅពេលដែលមិនមានជម្រើសផ្សេង។ I am sharing this for knowledge and information only.  Please consult with doctor and/or specialist first before using it. This natural remedy should be used when there is no other choice only.

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

☞☞☞សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុងនូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។ឮ

ស្វែងយល់បន្ថែមអំពីជំងឺផ្សិតលើស្បែក និងរោគសញ្ញារបស់ជំងឺនេះ ដូចខាងក្រោម៖

អ្វីជាជំងឺ ផ្សិតលើស្បែក (psoriasis)?

  • ​ជំងឺ​មួយ​ប្រភេទ​កើត​លើ​ស្បែក ដែល​ធ្វើ​ឱ្យ​ស្បែក​ក្រហម និង​របក​គួរ​ឱ្យ​ខ្លាច
  • ​ស្បែក​អ្នកជំងឺ​របក​ប្រៀប​ដូចជា​ការ​បន្ដ​ក់ទៀ​ន

  • ជំងឺ​នេះ កើតឡើង លើ​ខ្លួន​អ្នកជំងឺ ដោយ​ខ្លួនឯង ដោយសារ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អ្នកជំងឺ វា​ធ្វើ​ការ​ខុស​ប្រក្រតី​

  • ជាទូទៅ​ប្រព័ន្ធ​ការពារ​រាងកាយ ​មាន​តួនាទី​សម្លាប់​មេរោគ ប៉ុន្ដែ​នៅ​ក្នុង​លក្ខខណ្ឌនៃ​អ្នកជំងឺ Psoriasis ប្រព័ន្ធ​ការពារ​រាងកាយ​របស់​យើង មិន​បាន​សម្លាប់​មេរោគ​ ឬ​បាន​សម្លាប់​មេរោគ​ដែរ តែ​ខុស​ប្រក្រតី វា​ទៅ​វាយ​កោសិកា​ស្បែក​របស់​យើង ដូច្នេះ​ហើយ​ស្បែក​របស់​យើង​ចាប់​ផ្ដើម​ក្រហម បន្ទាប់ពី​ក្រហម​មក វា​ចាប់ផ្ដើម​របក​ជ្រុះ ហើយ​ចាប់ផ្ដើម​មាន​កើត​មាននៅ​កន្លែង​ផ្សេង​ទៀត​។

អ្វី​ដែល​មាន​រៀបរាប់​ខាងលើ គឺជា​យន្ដការ​វិវឌ្ឍន៍ ទៅរក​ជំងឺ Psoriasis ដែល​មិន​មាន​មូល​ហេតុ​ច្បាស់លាស់ ពោល ​គឺ​នៅ​សុខៗ វា​កើតឡើង ដោយ​ខ្លួនឯង ដោយសារ​ប្រព័ន្ធ​ការពារ​រាងកាយ និង​ឈាម​ស​របស់​យើង​ធ្វើ​ការ​ខុស​ប្រ​ក្រតី។

  • ​គេ​ហៅ​ឈ្មោះ​វា​ថា​ ជា​ជំងឺ​ផ្សិត​លើ​ស្បែក ដើម្បី​ផ្ដល់​ភាពងាយស្រួល​ក្នុងការ​ស្ដាប់ ប៉ុន្ដែ​ជំងឺ​នេះ​មិន​កើតមានឡើង ដោយសារ​មេរោគ​ផ្សឹ​ត​នោះ​ទេ​

រោគសញ្ញា៖

  • នៅ​លើ​ស្បែកមាន​សភាព​ក្រហម​ដុំៗ និង​របក​ពីលើ​ស្បែក

  • ​កន្លែង​ដែល​វា​ចេញ​ច្រើន​ជាង​គេ គឺ​នៅលើ Extension Area ដូចជា ជង្គង់ កែងដៃ កញ្ចូញ​គូថ ក្បាល ហើយក៏​អាច​មាននៅលើ​ដងខ្លួន​ផង​ដែរ ប៉ុន្ដែ​ភាគច្រើន​វា​កើត​នៅ​កន្លែង ដែល​យើង​បត់​បាន​។

  • ២០%- ៣០ អាច​កើត​មាននៅត្រង់​ក្រចកដៃ និង​ស៊ី​ក្រចកដៃ​ខូងៗ ដូច​អ្នកជំងឺ​ផ្សិត​ក្រចក​

 

  • ១០% អ្នកជំងឺ​មាន​ឈឺ​សន្លាក់​លាយឡំ​បែបមិន​ជាក់​លាក់ ប៉ុន្ដែ​សញ្ញា​នៅ​លើ​ស្បែក​មាន​លក្ខណៈ​ជាក់លាក់ ដោយ​វា​បង្ហាញ​នូវ​សភាព​ក្រហម របក ប៉ុន្ដែ​វា​ខុស​ពី​ជំងឺ​ស្រែង​។

  • ជំងឺ​ស្រែង ជួនកាល​ វា​បង្ហាញ​ឱ្យឃើញ​សភាព​ក្រហម​ដែរ ប៉ុន្ដែ​វា​មាន​កណ្ដាប់​ជុំវិញ ដូច​ស្នាម​ខាំ ហើយ​ចំណុចកណ្ដាល​ទទេ​ល្វឹង​។ ម្យ៉ាងទៀត​ជំងឺ Psoriasis នេះ មាន​លក្ខណៈ​ស្រដៀង​គ្នាទៅនឹង​ជំងឺ​ភ្លឺ​ក្រហម ប៉ុន្ដែ​ជំងឺ​ភ្លឺ​ក្រហម​វា​នៅ​រាប​ជាមួយ​នឹង​ស្បែក ចំណែក​ជំងឺ Psoriasis នេះ​កន្ទួល​ក្រហម រាង​ហើប​ពី​ស្បែក និង​របក។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here