ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

វិធីព្យាបាលកាត់បន្ថយបបូរមាត់ប្រេះ!

08-May-2018 10:46 AM

រូបភាព


ដោយ: Uddam

បបូរមាត់របក ប្រេះពិតជារឿងគួរអោយរំខានមែនទែន ពិសេសសម្រាប់មិត្តនារីៗដែលនិយមលាបក្រែម ព្រោះវាធ្វេីអោយបាត់បង់ភាពស្រស់ស្អាតមួយកម្រិត។ ដេីម្បីដោះស្រាយបញ្ហាបបូរមាត់ប្រេះមួួយនេះ។

១. ញាំទឹកអោយបានច្រេីន៖ អ្នកត្រូវញាំទឹកយ៉ាងហោចពី៨-១០កែវក្នុងមួយថ្ងៃដេីម្បីផ្តល់សំណេីមដល់សារពាង្គកាយ។ បរិមាណទឹកក្នុងខ្លួនកាន់តែច្រើនគឺកាន់តែល្អចំពោះសុខភាព និង បបូរមាត់។

២. ជៀសវាងការលិតបបូរមាត់ខ្លួន៖ វាជាទម្លាប់មួយដែលមនុស្សភាគច្រើនតែងធ្វេី​ គឺការលិតបបូរមាត់ផ្តល់សំណេីម តែតាមពិតទៅវាមិនបានជួយបបូរមាត់របស់អ្នកទេ។ ផ្ទុយទោវិញវានឹង ធ្វេីអោយមាត់អ្នកកាន់តែស្ងួត រឺអាចឈានដល់ការហូរឈាមទៀតផង។

៣. លាបប្រេងដូងលេីបបូរមាត់៖ ចាក់ប្រេងដូងលេីម្រាមដៃរួចលាបថ្នមៗលេីមាត់ ដែលវានឹងជួួយការពារបបូរមាត់។ អ្នកក៍អាចប្រេីជាមួយនឹងប្រភេទប្រេងធម្មជាតិផ្សេងៗ ដូចជាប្រេងolive(អូលីវ)… ផងដែរ។

៤. ប្រេីLip balm៖ នៅពេលដែលអ្នកមានអារម្មណ៍ថាបបូរមាត់ស្ងួត អ្នកអាចយកLip balmមកលាបលេីមាត់ ជាពិសេសគឺពេលមុនចូលគេង បេីសិនជាអ្នកទម្លាប់ក្នងការប្រេីប្រាស់កង្ហារ រឺម៉ាសុីនត្រជាក់។ តែសូមជៀសវាងការប្រេីប្រាស់ក្រែមលាបមាត់ដេីម្បីផ្តល់សំណេីម ព្រោះសារជាតិនៅក្នុងក្រែមលាបបបូរមាត់ធម្មតាគឺ វាជួួយបបូរមាត់បានតែមួយរយះពេលខ្លីប៉ុននោះ បន្ទាប់មកវានឹងប្រែទៅជាស្ងួតលេីសដេីម។ តែអ្នកអាចលាបក្រែមពណ៌ពីលេី lip balm បាន ដេីម្បីអោយបបូរមាត់មេីលទៅរលោងស្អាតដូចបបូរមាត់កូនក្មេង។

៥. ជ្រេីសរេីសថ្នាំដុសធ្មេញគ្មានសារជាតិ្ឲហ្វ្លរអររ៉ាយ (fluoride-free toothpaste) អ្នកខ្លះមានប្រតិកម្មជាមួយនឹងសាជាតិហ្វ្លរអររ៉ាយ ដែលវាមិនត្រឹមតែធ្វេីអោយបបូរមាត់ស្ងួតតែម្យ៉ាងទេ តែវាក៍អាចនឹងប៉ះពាល់ដល់សុខភាពក្នុងមាត់ទាំងមូលផងដែរ។ ដូច្នេះបេីអ្នកជួបបញ្ហាទាំងនេះ អ្នកអាចសាកល្បងប្តូរថ្នាំដុសធ្មេញ ហេីយចាំមេីលថាតេីវានឹងមានភាពប្រសេីររឺទេ។

៦. បរិភោគរបបអាហារត្រឹមត្រូវ៖ អ្នកគួរបរិភោគអាហារដែលមានជាតិវិតាមីន (vitamin) អោយបានច្រើន រឺអាចញាំជាវិតាមីនគ្រាប់ក៍បាន។ ជៀសវាងអាហារដែលមានរសជាតិប្រៃ រឺអារហារបំពង។

បន្ទាប់ពីអនុវត្តតាមវិធីងាយៗខាងលេី អ្នកនឹងទទួលបានបបូរមាត់ដែលមានសុខភាពល្អ និងទន់ស្អាត។ តែបេីសិនជានៅតែមិនទទួលបានភាពប្រសេីរឡេីង អ្នកអាចសាកល្បងទៅពិគ្រោះជាមួយគ្រូពេទ្យ ព្រោះជួនកាលវាអាចបណ្តាលមកពីបញ្ហាសុខភាពផ្ទាល់ខ្លួនរបស់អ្នក។អត្ថបទដោយ៖ អ៊ាង សុផល្លែត