វិធីផ្សំថ្នាំពុលពីធម្មជាតិកំចាត់សត្វល្អិត និងដង្កូវបំផ្លាញដំណាំក្រូច!

2279

សូមចូលរួមប្រើថ្នាំពុលផ្សំពីលទ្ធភាព មុននឹងសម្រាចចិត្តក្នុងការប្រើថ្នាំពុលគីមី ព្រោះវាប៉ពាល់ដល់សុខភាពទាំងអ្នកដាំ និងអ្នកប្រើប្រាស់។

 
* ធាតុផ្សំ៖
– មេស្រាទើបបិតចេញដំបូង ៦២៥ មីលីត្រ ឬប្រើអាកុលក៏បាន
– ទឹកខ្មេះ ០,៥លីត្រ
– គ្រាប់ស្តៅ ១គីឡូក្រាម (យកចាស់ល្មម មិនខ្ចីពេក មិនទុំ)


– ស្លឹកទន្ទ្រោនខែត្រ ២,៥គីឡូក្រាម
– ស្លឹកវល្លិ៍បណ្តូលពេជ្រ ២,៥គីឡូក្រាម
– ទឹក ១៥លីត្រ។


* វិធីធ្វើ៖
– ចិញ្ច្រាំ និងកិនធាតុផ្សំទាំងអស់ឲ្យម៉ដ្ឋ រួចដាក់ក្នុងធុងមួយមានចំណុះ៣០លីត្រ
– ចាក់ស្រា ទឹកខ្មេះ និងទឹកចូល រួចគ្របរក្សាទុកមួយយប់
– បន្ទាប់មកច្រោះយកទឹកល្បាយពីក្នុងធុងនោះទាំងអស់ យកមករំងាស់យកសល់ត្រឹម៨លីត្រ។


* វិធីប្រើ៖
លាយទឹកថ្នាំដែលបានពីចម្រាញ់រួច ៣០មីលីត្រ ជាមួយទឹក២០លីត្រ បាញ់លើដំណាំក្រូចដែលទទួលការបំផ្លាញពីសត្វល្អិត និងដង្កូវ រាល់២ថ្ងៃម្តង។

 


អត្ថបទដោយ៖ អ៊ាង សុផល្លែត

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here