វិធីផ្សំថ្នាំពុលពីធម្មជាតិសម្រាប់កំចាត់ស្មៅមានប្រសិទ្ធភាពខ្ពស់!

449

សូមចូលរួមផលិត និងប្រើប្រាស់ថ្នាំពុលផ្សំពីធម្មជាតិទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាព ថវិការ និងជួយបង្កើនសត្វត្រីផ្សេងៗឲ្យកើនច្រើនឡើងផងដែរ។

13310568_1728797797381928_2155605276785155167_n

*ធាតុផ្សំ និងសម្ភារត្រូវមាន៖ កាកសំណល់បន្លែផ្សេងៗ ដើមចេក (យកដើមមិនទាន់មានផ្លែ)  ស្ករងូ (ប្រើស្កត្នោតក៏បាន) ធុងសម្រាប់ដាក់លាយ​ និងកាំបិត។

img_025114265009_1818657468415151_4443204739121232818_n

*របៀបបធ្វើថ្នាំ៖

– កាត់ចិញ្រ្ចាំដើមចេក និងបន្លែទាំងនោះជាបំណែកតូចៗរួចដាក់ចូលក្នុងផើងមួយ (ដើមចេក៩០%​ បន្លែចម្រុះ១០%)

14329867_1818657425081822_5870889764271857593_n2– ចាក់ស្ករងូ (កាកស្ករកសិកម្ម) ចូលលៃយ៉ាងណាឲ្យសព្វជោគជាមួយល្បាយ រួចយកល្បាយនោះចាក់ចូលក្នុងធុងមួយគ្របឲ្យជិត ហើយគ្របវារក្សាទុករយៈពេល១០-១៥ថ្ងៃ។

14264872_1818657435081821_7603649354291565818_n

*វិធីប្រើ

– ចាក់យកទឹកថ្នាំពីល្បាយខាងលើ កន្លះលីត្រ លាយជាមួយទឹក២០លីត្រ

3

C

– បាញ់ទៅលើដីស្រែ ចំការ ឬដីសម្រាប់ដាំដំណាំរួចត្រូវភ្ជួរ ហើយរាស់លុបភ្លាម

rice-620

– ទុកដីនោះរយៈពេល១០-១៥ថ្ងៃដើម្បីឲ្យសាបជាតិថ្នាំ ហើយយើងអាចភ្ជួរជាលើកទីពីរសម្រាប់ការដាំដុះបាន។

OB

*ការរក្សាទុក៖ រក្សាមេថ្នាំទុកនៅកន្លែងស្ងួត និងត្រជាក់ ដែលអាចរក្សាទុកបានរយៈពេល១ឆ្នាំ។

f

*ផលប្រយោជន៍៖

– ធ្វើឲ្យដីមានជីវជាតិល្អសម្រាប់ដំណាំ និងជួយជំរុញការរំលាយ ដើម្បីបង្កើតជាអម្ពុកជីក្នុងដី។

e

– បង្កើនធាតុសកម្មក្នុងដីកាន់តែច្រើនឡើងរុក្ខជាតិមានឱកាសចាប់យកអាហារបានច្រើន។

D

– ក្នុងដីមានបាក់តេរីល្អច្រើន នោះបរិមាណអាហារនៅក្នុងដីនឹងសល់កាន់តែច្រើន។

B

– មិនប៉ះពាល់ដល់សុខភាពរបស់អ្នកផលិត និងអ្នកប្រើប្រាស់។

14947530_364607017209450_1747935381763303482_n

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here