វិធីផ្សំថ្នាំពុលធម្មចជាតិកម្ចាត់ក្រា១០០% មិនចាំបាច់ចំណាយលុយទិញថ្នាំពុលគីមីមកបាញ់ទេ

750

ថ្នាំផ្សំពីរុក្ខជាតិដូចជា ទន្រ្ទាងខែត្រ បណ្តូលពេជ្រ សម្បកស្តៅ មានប្រសិទ្ធភាព អាចកម្ចាត់សត្វក្រាបាន១០០% ដោយមិនចាំបាច់ចំណាយលុយទិញថ្នាំពុលគីមីមកបាញ់ទេ ។

១. វត្ថុធាតុផ្សំ៖ ទឹកនោមមនុស្ស ឬទឹកនោមសត្វចំនួន១០លីត្រ ទន្រ្ទាងខែត្រ ២គីឡូក្រាម វល្លិ៍បណ្តូលពេជ្រ២គីឡូក្រាម សំបកស្តៅ ២គីឡូក្រាម និងម្ទេស១ក្តាប់។

 

២. សម្ភារៈសម្រាប់ប្រើ
-ពាងសម្រាប់ដាក់វត្ថុធាតុដើម
-ឈើសម្រាប់កូរ
-គម្របសម្រាប់គ្របពាង និងធុងសម្រាប់ស្រោច។

៣. វិធីធ្វើ
-យកវត្ថុធាតុទាំងនោះ ចិញ្រ្ចាំឱ្យម៉ដ្ឋ ដាក់ចូលក្នុងពាងទឹកនោម ហើយកូរសារធាតុនោះបញ្ចូលគ្នាឱ្យសព្វ រួចគ្របឱ្យជិតរក្សាទុកនៅក្រោមម្លប់ឈើ

-រយៈពេល២ទៅ៣ថ្ងៃ បើកគម្របពាងកូរវាម្តង (ពេលបើកគម្របពាងកូរ ត្រូវពាក់ម៉ាស់ ឬក្រម៉ា ដើម្បីការពារ ព្រោះរយៈពេលនោះ ថ្នាំកំពុងកាច់បញ្ចូលគ្នា មានក្លិន ឈួលអាក្រក់) ។

Image may contain: plant and food

៤. វិធីប្រើប្រាស់
-ក្រោយរក្សាទុកអស់រយៈពេល១ខែ យើងអាចប្រើប្រាស់បាន


-ការប្រើប្រាស់ គឺនៅក្នុងកម្រិតទឹកជី១កំប៉ុងទឹកដោះគោ លាយទឹកធម្មតា ២០លីត្រ ស្រោចទៅលើស្រូវ ត្រង់កន្លែងដែលមានបញ្ហាក្រាស៊ី

-ការស្រោចត្រូវធ្វើឡើងនៅពេលល្ងាច ហើយដីសើមៗ នោះធ្វើឱ្យថ្នាំមានប្រសិទ្ធភាពល្អ ។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ អភិវឌ្ឍន៍កសិកម្មកម្ពុជា (CEDAC)

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here