វិធីផ្សំចំណីត្រីធម្មជាតិចំណាយអស់តិច និងធ្វើឲ្យត្រីឆាប់ធំធាត់ល្អ !!

237

+ធាតុផ្សំមាន៖

-កន្ទក់២បាវជី

-កាកដូង១បាវជី

-សាច់ត្រីម៉ដ្ឋ៦គីឡូក្រាម

-សណ្តែកសៀងកិន៦គីឡូក្រាម

-អតិសុខុមប្រាណEM១លីត្រ

-ស្ករងូ១គីឡូក្រាម

-និងប្រេងសណ្តែក១-២លីត្រ។

វិធីធ្វើ៖
-លាយធាតុផ្សំពី១-៤ និងប្រេងសណ្តែកចូលគ្នាឲ្យសព្វ

-លាយអតិសុខុមប្រាណ EM ១លីត្រ និងស្ករងូ ១គីឡូក្រាម ជាមួយទឹក២០លីត្រ ទុករយៈពេល១២ម៉ោង។

-បន្ទាប់មកយកល្បាយទាំងអស់ លាយជាមួយទឹក២០លីត្រខាងលើកូរឲ្យល្បាយសព្វ រួចធ្វើជាគ្រាប់តូចៗដើម្បីដាក់ជាចំណីត្រី

-ហាលវាឲ្យស្ងួតរយៈពេល២ថ្ងៃយើងអាចយកមកប្រើបានហើយ យើងអាចរក្សាវាទុកប្រើបានរយៈពេល២ខែ។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here