វិធីផ្សាំ ឬតមែកដើមដំណាំងាយៗ រយៈពេលតែ ២០ថ្ងៃ នឹងចេញឫសទប់មិនឈ្នះ

1336

សម្ភារ៖

-ដបជ័រ កូនកាំបិតសម្រាប់ចៀរ កម្ទេចស្រកីដូងលាយជាមួយជីសិរីរាង្គ និងទឹក

-ក្រដាសអាលុយមីញ៉ូម (បើគ្មានអាចប្រើក្រដាសកាសែត)។

វិធីធ្វើ៖

១.លាយ កម្ទេចស្រកីដូងលាយជាមួយជីសិរីរាង្គ និងទឹក កុំឱ្យសើមពេក កុំឱ្យស្ងួតពេក

២.យកកូនកាំបិតចៀរជុំវិញមែកដើមដែលយើងប្រុងនឹងផ្សាំ (អាចចៀរប្រវែង ៣ ទៅ ៤សង់ទីម៉ែត្រ)

៣.ចៀររួច កោសរំអិលមែកឈើនោះចេញ ហើយទុកឱ្យស្ងួតបន្តិច

៤.យកដបជ័រទៅចងផ្អិបកន្លែងដែលចៀររួច ហើយដាក់កម្ទេចស្រកីដូងដែលយើងលាយរួចចូល

៥.យក ក្រដាសអាលុយមីញ៉ូម ឬក្រដាសកាសែតរុំជុំវិញ

៦.រយៈពេល២០ថ្ងៃក្រោយ អ្នកនឹងឃើញវាចេញឫសមកយ៉ាងច្រើន ដូចនេះអ្នកអាចកាត់វាយកទៅដាំបានហើយ។

សម្រួលអត្ថបទ៖ អ៊ាង ​សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here