វិធីផ្សាំ និងបណ្តុះដើមជម្ពូរ យកទៅដាំឆាប់បានផ្លែ !!

301

វិធីផ្សាំ និងបណ្តុះដើមជម្ពូរ យកទៅដាំឆាប់បានផ្លែ
ជួយ share ប្រាប់កសិករយើងផង សូមអរគុណ

១-ឧបករណ៍ដែលត្រូវប្រើរួមមានកន្ត្រៃ ឬកាំបិតដែលមុតល្អ-ស្នោរដែលអាចជក់ទឹក-ប្រភេទនៃអរម៉ូនសម្រាប់ជំនួយឬស (rapid root)
២-កាត់យកមែកតូចល្មម ហើយមានចេញត្រួយបន្តិច
៣-លាយអរម៉ូនសម្រាប់ជំនួយឬស(rapid root)១០ccទៅក្នុងទឹក៤លីត្រ


៤-យកវាទៅដោតជាមួយស្នោរដែលអាចជក់ទឹកបាន រួចដាក់ត្រាំក្នុងទឹកខាងលើរយៈពេល៣ថ្ងៃ
៥-បន្ទាប់មកយកទៅរក្សាក្នុងកន្ទោងសម្រាប់បណ្តុះរួចយកដាក់កន្លែងម្លប់ក្រោមដើមឈើ
៦-ត្រូវផ្តល់ទឹក២ដងក្នុងមួយថ្ងៃ ក្នុងរយៈពេលមួយសប្តាហ៍វានឹងចាប់ផ្តើមចេញឬស

ហើយយើងអាចយកវាទៅបណ្តុះក្នុងថង់ដីសម្រាប់ដាក់ដាំបានបាន។
ការបង្ហោះនេះទុកគ្រាន់ជាការចែករំលែកបន្តនូវចំណេះដឹងខ្លះៗដល់អ្នកទាំងអស់គ្នាអាចសាកល្បង និង Share ប្រាប់កសិករយើងផង សូមអរគុណ។

អត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here