វិធីផ្សាំល្ហុងសម្រាប់យកទៅដាំមានដើមតឿ និងបានផលផ្លែភ្លាមៗ

1105

*វត្ថុត្រូវការ៖ កាំបិតមុតតូចមួយ ខ្សែសម្រាប់ចង ថង់ប្លាស្ទិច ទំហំ 3 x 5 អ៊ីញ ស្រកីដូង ដីកំទេចស្លឹករុក្ខជាតិ និងស្នៀតឈើ។

Image may contain: plant, outdoor, nature and food

*វិធីផ្សាំ៖
-ជ្រើសរើសដើមល្ហុងញី ណាដែលចាស់ល្មមពូជមានផ្លែច្រើន មានសុខភាពល្អ ធន់នឹងជម្ងឺសម្រាប់យកមកផ្សាំ

Image may contain: one or more people, tree, plant, outdoor and nature
-បន្ទាប់មកកាត់ដើមនោះចោលទុកកម្ពស់ប្រមាណ ១,៥ម៉ែត្រ ពីដី ២ខែ ក្រោយមកវានឹងដុះចេញខ្នែងកូនតូចៗប្រមាណ ៥ទៅ៦ ដើម

Image may contain: plant, tree, outdoor and nature

-យកកំទេចដី លាយជាមួយកំទេចស្រកីដូង (ដាក់ដី១/៣) រួចដាក់ចូលថង់ប្លាស្ទិច

Image may contain: dessert and food-កាត់បញ្ចិត ជ្រៀកកូនខ្នែងដែលដុះនោះត្រង់គល់ពីក្រោមទៅលើ ប្រមាណ ១តឹក រួចយកស្នៀតឈើស៊កចូលចន្លោះនោះ
-វះថង់ខាងលើរួចយកដីចេញខ្លះ រួចយកមកចងផ្អោបជុំវិញកន្លែងដែលកាត់នោះ បន្ទាប់មកស្រោចទឹកចូលឲ្យសព្វចូលក្នុងដីនោះ រួចយកខ្សែរុំជុំវិញឲ្យជាប់

Image may contain: one or more people
-ដាក់ទឹកឲ្យវាក្នុងរយៈពេល ២ថ្ងៃម្តង ដាក់កម្រិតល្មមកុំឲ្យវាជាំពេក ឬមើលតាមជាក់ស្តែងថាវាស្ងួត ឬអត់
– រយៈពេលប្រមាណ ៤០ថ្ងៃ វានឹងចេញឫសដែលយើងអាចមើលឃើញនៅក្នុងថង់នោះ ដែលយើងអាចយកវាទៅដាំក្នុងផើងបាន។ រយៈពេលប្រមាណ២ខែជាងវានឹងចាប់ផ្តើមចេញផ្កា។

Image may contain: plant and food

Image may contain: plant, nature and outdoor

Image may contain: plant and food
អត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here