ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារបច្ចេកទេសកសិកម្ម

វិធីផ្សាំម្រេចតាមវិធីងាយៗ !!

10-Feb-2019 11:16 AM

រូបភាព


ដោយ: Uddam

– ការត្រៀមដីសំរាប់ផ្សាំ (អាចដាក់លាយដីប្រភេទជីកំបុះ)ឬធ្យូងអង្កាមខ្មៅ

-ដីសំរាប់ផ្សាំត្រូវមានលក្ខណៈផុសមិនណែនពេក

-ក្រោយពីយើងច្រកដាក់ក្នុងថង់ខ្មៅរួចហើយយើងយកមកដំរៀបជាជួរនៅក្នុងកន្លែងសំរាប់ផ្សាំ (ដែលធ្វើពីដើម ឬស្សីឬឧបករណ៍ផ្សេងៗពតវាអោយកោងដែលកំពស់ត្រង់ចំណុចកណ្ដាល១ម៉ែត្រ)

-កោយមកធ្វើការស្រោចទឹកវាអោយជោគទុកចោល១៥ទៅ២០នាទី

-ត្រៀមដើមពូជដែលមានលក្ខណៈចាស់ល្មម (ដូចក្នុងរូបភាព)

គួរកាត់ដើមពូជនៅពេលត្រជាក់(បញ្ជាក់ក្នុងការកាត់ដើម
ពូជមកផ្សាំកសិករត្រូវធ្វើការលៀងកន្ត្រៃជាមួយនិង
អាកុលគ្រប់ពេលកាត់រួចក្នុង១ជង្លង់ដើម្បីការពារការ
ឆ្លងរោគ) សំខាន់ណាស់កសិករយើងមិនត្រូវមើលរំលង
ដាច់ខាត

យកដើមពូជមកដោតក្នុងថង់ខ្មៅដោយឈើចាក់ចូល
៣ភាគនៃថង់រួចយកដៃសង្កត់អោយណែនល្មម


កាត់ដើមពូជ២ទៅ៣តឹក

លក្ខណៈរោងផ្អាប់យើងអាចធ្វើតាមរូបភាពនេះក៏បានយកថង់មកគ្របពីលើគ្រងឬស្សីទាញថង់អោយតឹងរួចហើយកប់ដីតានជើងថង់(កប់អោយជិតជំវិញ)ទុកចោលរយៈពេល ២៥ទៅ៣៥ថ្ងៃ (យើងអាចបង្ហើបយកដើមពូជដែលផ្សាំមកពិនិត្យបាន) បើសិនជាវាចេញ
ឬសហើយអោយកសិករបើកថង់គ្របចេញពាក់កណ្ដាលរយៈពេល ២ឬ៣ថ្ងៃ ចាំបើកអោយអស់ស្រោចទឹក១ថ្ងៃ
១ដងសិនបាន១អាទិត្រចាំស្រោច១ថ្ងៃ២ឬ៣ដង