វិធីផលិតថ្នាំពុលធម្មជាតិដើម្បីកំចាត់សត្វល្អិត និងការពារជំងឺនៅលើដំណាំក្រូចគ្រប់ប្រភេទ ពិសេសក្រូចឆ្មារ!

640

គ្រឿងផ្សំៈ
-ស្រាស ឬគ្រឿងស្រវឹង = 1 ដប (625 មីលីលីត្រ)
-ទឹកខ្មេះ = កន្លះលីត្រ (500 cc)

-ទឹកស្អាតប្រហែល 15 លីត្រ
-គ្រាប់ស្តៅ បើគ្មានទេអាចប្រើសំបកឬស្លឹកស្តៅ = 1គីឡូក្រាម។
-ដើម ឬស្លឹកទន្ទ្រានខែត្រ បើបានសំបកស្លែងកាន់តែប្រសើរ = 5គីឡូក្រាម។

វិធីធ្វើ:ចិញ្ច្រាំស្លឹកទន្រ្ទានខែត្រអោយល្អិតៗចំនួន៥គីឡូ ដាក់ចូលក្នុងធុង។ ចាក់ស្រាស និង ទឹកខ្មេះចូល រួចកូរអោយសព្វ គ្របទុកចោល៤ម៉ោង


-យកទៅដាក់ក្នុងខ្ទះធំ ចាក់ទឹក១៥លីត្រចូល
-ដាក់ដាំអោយពុះតិចៗរហូតរីងទឹកនៅសល់ត្រឹមតែទឹកថ្នាំចំនួនប្រហែល ៥ទៅ៨លីត្រ
-លើកទុកអោយត្រជាក់ និងច្រោះត្រងដោយស្បៃស្អាតច្រកទុកនៅទីម្លប់ ជាពិសេសទុកអោយផុតពីដៃក្មេងព្រោះវាពុល។ អាចរក្សាទុកបាន៦ខែ។

វិធីប្រើ: យកទឹកថ្នាំពុលនេះ ២០ ឬ ៣០ មីលីលីត្រ លាយទឹកធម្មតា ចំនួន ២០លីត្រ សំរាប់បាញ់លើដំណាំ។ បាញ់៤ដងក្នុងមួយខែ។ វាមានប្រសិទ្ធភាពបំផុតចំពោះការកំចាត់ជំងឺនានានៅលើដំណាំក្រូចឆ្មារ។


សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here