វិធីផលិតជីទឹកសំបកពងមាន់ដោយខ្លួនឯងតាមវិធីងាយៗ សម្រាប់បាញ់ដំណាំគ្រប់ប្រភេទ ជួយឲ្យរុក្ខជាតិលូតលាស់លឿន ផ្លែផ្កាល្អ អាចលាយជាមួចំណីមាន់ ទា និងជ្រូក បានឱ្យឆាប់ធំធាត់ មានសុខភាពល្អ

538

វិធីផលិជីទឹកដោយខ្លួនឯងតាមវិធីងាយៗ សម្រាប់បាញ់ដំណាំគ្រប់ប្រភេទ ជួយឲ្យរុក្ខជាតិលូតលាស់លឿន ផ្លែផ្កាល្អ អាចលាយជាមួចំណីមាន់ ទា និងជ្រូក បានឱ្យឆាប់ធំធាត់ មានសុខភាពល្អ!

*ធាតុផ្សំ៖​ពងមាន់ ២០គ្រាប់ ទឹកដោះគោជូរ ១ដប=១លីត្រ​ និងមេតាប៉ែផ្អែម1/4 ។

*វិធីលាយ និងប្រើប្រាស់៖ កាកស្ករស ១លីត្រ (ស្ករងូ) បើរកស្ករងូរមិនបាន អាចប្រើស្ករត្នោតចាស់ៗ ឬស្ករក្រាមបាតពាង ប៉ុន្តែ គុណភាពមិនសូវល្អដូចស្ករងូរទេ។ បុកសំបកពងមាន់អោយម៉ដ្ឋ ហើយយកគ្រឿងផ្សំទំាងអស់ខាងលើដាក់បញ្ចូលគ្នា

-កូរគ្រឿងផ្សំឲ្យរលាយចូលគ្នា រួចផ្អាប់ទុក១៥ថ្ងៃ អាចប្រើបានហើយ។
ក្នុងខែត្រជាក់វាអាចនឹងកករឹង ប៉ុន្តែវាមិនខូចគុណភាពនោះទេ បងប្អូនកសិករអាច កោសវាយកលាយទឹកប្រើបាន។

វិធីប្រើ: ជីទឹកចំនួនពីរស្លាបព្រាបាយ លាយជាមួយនឹងទឹក ២០លីត្រ។

សម្រួលអត្ថបទដោយៈ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here