វិធីផលិតជីកំប៉ុស្តគោកឲ្យមានគុណភាពខ្ពស់

263

+ទីតាំង
​គួរ​ជ្រើសរើស​ទីតាំង​មិន​លិច​ទឹក នៅ​ក្បែរ​ក្រោលគោ ឬ​កន្លែង​ចង​គោ ។ ទ្រុង​សាងសង់​ពី​ឥដ្ឋប្រហោង ដោយ​ពាស​ស៊ីម៉ង់ត៍​ខាងក្នុង ជាមួយនឹង​ដំបូល​ប្រក់​ស្លឹក ដែល​មាន​ទំហំ​បណ្តោយ​៤​ម៉ែត្រ ទទឹង​៣​ម៉ែត្រ កម្ពស់​១,២​ម៉ែត្រ ។+គ្រឿង​ផ្សំ
-លាមក​គោ ៣០​ប​ង្គី​
-ធ្យូង​អង្កាម ៣០​ប​ង្គី​
-ទន្ទ្រាន​ខែត្រ ៣០​ប​ង្គី​-អង្កាម​ស្រស់ ២​កា​រ៉ុង​
-ស្លឹក​ស្តៅ ៣០​ប​ង្គី​
-សំរាម រួមមាន ស្លឹកឈើ​ងាប់ កម្ទេច​ចំបើង និង​កាក​សំណល់​ផ្ទះបាយ ជាដើម​
+វិធី​ធ្វើ
-យក​អង្កាម​ស្រស់​ចាក់​ទ្រាប់​បាត​អាង-យក​ទន្ទ្រានខែត្រ​ចិញ្ច្រាំ​ឱ្យ​តូចៗ ចំណែកឯ​ស្តៅ បូត​យក​តែ​ស្លឹក- យក​ធាតុ​ផ្សំ​ទាំង​អស់ លាយ​ច្របល់​បញ្ចូល​គ្នា រួច​យក​ទៅ​ចាក់​ចូលក្នុង​អាង មាន​អង្កាម​ទ្រាប់​បាត​ដែល​បាន​រៀបចំ​ទុក​នោះ
-ទុក​បាន​១​សប្តាហ៍ ត្រូវ​កាយ​ត្រឡប់ និង​ស្រោច​ទឹក​ម្តង
-រយៈពេល​១​ខែ កំប៉ុស្ត​នឹង​កាច់ យើង​អាច​យក​ប្រើ​បាន​ហើយសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here