វិធីផលិតចំណីគោពីកាកអំពៅ !!!

235

វិធីសាស្ត្រផលិតចំណីសត្វពាហនៈមួយបែបដោយយកវត្ថុធាតុដើមពីកាកអំពៅ ដែលបងប្អូនអាចរកបាននៅគ្រប់ទិសទីជាពិសេសតំបន់ដែលមានផ្សារនិងទីប្រជុំជន លើកយកមកធ្វើបទបទបង្ហាញដើម្បីឆ្លើយតបទៅតាមលទ្ឋផលស្ទង់មតិនាពេលកន្លងមក ដែលមានបងប្អូនចំនួនប្រហែល៦៧ភាគរយ ចង់ដឹងចង់ឃើញពីការធ្វើចំនីបែបនេះមុន។

តាមពិតទៅវាមានវិធីសាស្ត្រជាច្រើន ដែលបងប្អូនអាចធ្វើបានដោយប្រើវត្ថុធាតុដើមពីកាកអំពៅនេះ តែដើម្បីអោយបងប្អូនយើងដែលមិនទាន់ចេះដឹងជ្រៅជ្រៈអាចយល់បានផងនោះ ខ្ញំសូមលើកយកតែវិធីសាមញ្ញបំផុតមួយលើកយកមកចុះផ្សាយតែប៉ុណ្ណោះ។ ក្នុងករណីបងប្អូនចង់ដឹងសុីជំរៅនោះអាចព្យាយាមផ្ញើសារមកខ្ញំ ខ្ញំនឹងចែករំលែកជាបន្ត។

វិធីសាស្ត្រនេះគឺបងប្អូនត្រូវយកកាកអំពៅកាត់ជាអោយតូចៗ ដោយកំបិត ឬដោយម៉ាសុិនជញ្ជ្រាំក៏បាន លាយបញ្ជូលគ្នាជាមួយវត្ថុធាតុដើមដ៏ទៃទៀតមានដូចជា៖ កាកស្ករឬស្កររងូ ជីអ៊ុយរ៉េសុទ្ឋ និងគ្រៀងផ្សំដ៏ទៃទៀតដែលបងប្អូនអាចរកបាន និងចង់ដាក់បន្ថែមមានដូចជាកន្ទក់ គ្រាប់ធុញ្ញជាតិ ស្លឹកឈើដែលគោអាចសុីបាន។ល។ ពោលគឺតាមលទ្ឋភាពនិងសម្ថភាពដែលបងប្អូនអាចរកបាន។

បងប្អូនត្រូវការលាយបញ្ជូលគ្នានៃគ្រៀងផ្សំទាំងនោះដូចខាងក្រោម៖

១.ចូរកាកអំពៅប្រហែលជា៥០ភាគរយ ច្រើនឬតិចជាងនេះទៅតាមលទ្ឋផលដែលបងប្អូនចង់ឃើញការរីកលូតលាស់របស់សត្វហនៈរបស់បងប្អូន។

២.កាកស្ករ ឬស្កររងូ ប្រហែលជា១៨ភាគរយ នៃសមាសធាតុផ្សំទាំងមូល
៣.ជីអ៊ុយរ៉េសុទ្ឋ ប្រហែល១ភាគរយនៃសមាសធាតុផ្សំទាំងមូល
៤.គ្រឿងផ្សំដ៏ទៃទៀតដែលបងប្អូនអាចរកបានដូចពោលខាងលើ បើសិនមិនបានក៏មិនអីដែរ។

បញ្ជាក់ៈ សូមរៀបចំអោយរួចជាស្រេចយ៉ាងហោចណាស់១៥នាទី មុននឹងអោយគោសុី។ សូមអរគុណ៕

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here