វិធីប្រើស្លឹក-ញ ដើម្បីព្យាបាលជម្ងឺខ្សោយតម្រងនោម និងលាងជាតិពុលក្នុងឈាម…!!

974

​ការ​ខ្សោយតម្រងនោម​ គឺជា​ការបាត់បង់​សមត្ថភាព​របស់​តម្រង​នោម​ភ្លាមៗ​ក្នុង​ការបញ្ចេញ​ទឹកនោមនិង​អំបិលព្រមទាំង​កាកសំណល់​ជាតិពុលផ្សេងៗ​ពី​ក្នុង​ឈាម​។វាធ្វើ​ឲ្យ​អ្នកជំងឺ​ពិសា​បាយ​មិន​បាន ធុំក្លិន​មាត់ ក្អួតចង្អោរ ស្រក​ទម្ងន់ កើតទឹកនោមផ្ទែមហើម​សាច់​និង​ការ​លើស​សម្ពាធ​ឈាម​ធ្ងន់ធ្ងរ និង​ហើម​សួត​ដែល​ជា​សញ្ញា​ត្រូវ​ព្យាបាល​បន្ទាន់​។ ការ​ព្យាបាល​ត្រូវ​លាង​ឈាម​ហើយ​ការ​លាង​ឈាម​នេះ​គឺ​លាង​ជាតិពុល​ចេញពី​ក្នុង​ឈាម​និង​យកជាតិ​ទឹក​ខ្លះ​ចេញពី​ក្នុង​ខ្លួន​អ្នកជំងឺ។

+វិធីជួយព្យាបាលគឺ៖-ស្លឹកញ៤០សន្លឹក(យកស្លឹកខ្ចីល្មម) និងទឹកស្អាត១លីត្រ

-យកវាទៅហាលនឹងខ្យល់ឲ្យស្ងួតបន្តិច ព្រោះវាធ្វើឲ្យស្លឹកដែលហាលស្ងួតនោះមានប្រសិទ្ធិភាពថ្នាំកាន់តែប្រសើរឡើងថែមទៀតកុំយកស្លឹកវាទៅហាលនឹងកំដៅថ្ងៃ ឬកំដៅក្នុងចង្ក្រាន្តអគ្គីសនី ពីព្រោះកំដៅខ្លាំងពេកវាធ្វើឲ្យបាត់បង់មេថ្នាំ និងប្រសិទ្ធិភាពរបស់វា។

-ដាក់ដាំទឹក១លីត្រឲ្យពុះ រួចដាក់ស្លឹកញចូល និងបន្ថយភ្លើងរួចរំងាស់រយៈពេល៥-១០នាទី។

-ទុកវាឲ្យត្រជាក់សិនចាំផឹកតែនេះមានប្រសិទ្ធិភាពត្រឹមរយៈពេល៧-៨ម៉ោងហើយអាចក្លាសេបានសម្រាប់ផឹកបានតែមួយថ្ងៃទេ។

-ត្រូវផឹកទឹកនេះ៣ដងក្នុងមួយថ្ងៃម្តង១កែវមុនពេលបាយ រយៈពេល៣ខែមិនត្រូវខកខាននោះទេ តែនេះងាយស្រូបយកនៅពេលក្រពះទទេ។

-ក្រោយផឹកបាន៣០ថ្ងៃត្រូវទៅឲ្យគ្រូពេទ្យពិនិត្យថាតើជម្ងឺបានធូរស្រាល ឬអត់ ហើយប្រសិនបើរោគសញ្ញានៅមានត្រូវនៅបន្តផឹកដដែលរហូតបាន៣ខែ ត្រូវទៅពិនិត្យម្តងទៀតនិងត្រូវបន្តផឹកដើម្បីឲ្យប្រាកដថាគ្មានរោគសញ្ញាណាមួយនៅសល់៕

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here