វិធីប្រើប្រាស់​ស្បៃ​មុង ក្នុង​ការដាំ និង​ការពារ​ពី​ការបំផ្លាញ​របស់​សត្វល្អិត​

52

+របៀប​នៃ​ការរៀបចំ​ការដាំដុះ​ដំណាំ​លើរាន​
–យក​ដីស្រទាប់លើ ឬ​ដី​ក្រោម​ដើមឈើ​២​ភាគ និង​លាមក​គោ​ពុកផុយ​១​ភាគ លាយ​ជាមួយគ្នា ឲ្យ​សព្វ​រួច​ហាល​សំដិល​ថ្ងៃ​ឲ្យ​ស្ងួត
–ធ្វើជា​ធ្នើ ឬ​រាន​ដែលមាន​ទទឹង​១​ម៉ែត្រ និង​បណ្ដោយ​តាម​លទ្ធភាព កំពស់​១​ម៉ែត្រ​
–យក​ថង់​ប្លា​ស្ទីក​មក​ក្រាល​ពីលើ​រាន​ចោះ​រន្ធ ដើម្បី​ការពារ​ឫស​ដំណាំ​ពី​ការ​ជាំ​ទឹក​–យក​ដី​ដែល​បាន​លាយ​រួចមក​ចាក់​ពីលើ​កំពស់ ១០ ទៅ ១៥​សង្ទីម៉ែត្រ​
–នៅតាម​ជ្រុ​ករាន​ដោត​បង្គោល ហើយ​ត​ភ្ជាប់​គ្នា​មាន​លក្ខណៈ​ជា​ដំបូល ដែល​អាច​ព័ន្ធ​ស្ពៃ​គ្រប់ ពីលើ​បាន​
–យក​កូន​ដំណាំ​មក​ដាំ​នៅលើ​រាន រួច​យក​ស្បៃ​មុង​មក​ហ៊ុំ​ព័ទ្ធជុំវិញ ដើម្បី​ការពារ​សត្វ​មេអំបៅ ឬ​ដង្កូវ​ចូលក្នុង​កន្លែង​ដាំ​
–នៅពេល​ស្រោច​ទឹក​គឺ​គាត់​បើក​ស្បៃ​ពី​ខាងលើ ស្រោច​ទឹក​រួច​ទើប​គ្រប​ទៅវិញ​+ការដាំ​ដំណាំ​នៅលើ​រាន និង​មានប្រើ​ស្បៃ​សំរាប់​ការពារ មាន​លក្ខណៈ​ងាយស្រួល និង​សាមញ្ញ ពិសេស​មិនមាន​ការប៉ះពាល់​ដល់​សុខភាព ទាំង​ដាំ​ដុះ ព្រមទាំង​អ្នក​បរិភោគ ហើយ​វា​មាន​ប្រសិទ្ធ ភាព​ក្នុងការ​ការពារ​ដំណាំ​ដោយ​៖
–សត្វល្អិត និង​មេអំបៅ​មិនអាច​ចូលទៅ​បំផ្លាញ​ដំណាំ​បានឡើយ​–កំរ​មាន​ស្មៅ​ចង្រៃ​ដុះ​ប្រជែង​ជាមួយនឹង​ដំណាំ​ណាស់​បើ​ប្រៀបធៀប​នឹង​ការដាំ​ដំណាំ​នៅលើ​ដី ផ្ទាល់​
–ការដាំដុះ​នៅលើ​រាន​អាចធ្វើ​ឲ្យ​ដំណាំ​ជៀស​ផុតពី​ការដាំ​ទឹក និង​អាច​ដាំ​ដំណាំ​បាន​ទាំង​រដូវប្រាំង និង​រដូវវស្សា
–ដំណាំ​ដែល​អាច​ដាំ​បាន​ភាគច្រើន​មានដូចជា ដំណាំ​ខាត់ណា សាលាដ៍ ផ្ទីស ខ្ទឹម​ស្លឹក ជា​ដំណាំ ដែល​មិនមាន​ឫស​វែង ហើយ​ត្រូវការ​តែ​ដី​ធូរ​ល្អ​ដែលមាន​ជីវជាតិ​គ្រប់គ្រាន់ និង​អាចធ្វើ​ឲ្យ​ដំណាំ លូតលាស់​បាន​–ក្រោយពេល​ប្រមូល​ផលដំណាំ​រួច​គឺ​គ្រាន់តែ​បន្ថែម​ជីលា​មក​គោ​ពុកផុយ នោះ​អាច​ដាំ​ដុះ​ដំណាំ បន្តទៀត​បាន​
–ការលូតលាស់​របស់​ដំណាំ​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​ការដាំដុះ​ដំណាំ​ធម្មតា ហើយ​ដំណាំ​គ្មាន សារធាតុ​គីមី​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ទេសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here