វិធីប្រើខ្ទឹមស មកធ្វើថ្នាំការពារសត្វល្អិត…!!

410

១.សមាសធាតុប្រឆាំងនឹងសត្វល្អិត
ខ្ទឹម ជាពិសេសមើមរបស់វា មានផ្ទុកសមាសសភាព ដែលមានក្លិនឆួលឈ្មោះ Diallyl disulphide and Diallyl trysulphide ដែលអាចបង្អាក់សកម្មភាពជីវសាស្ត្ររបស់សត្វល្អិត។

២.វិធីផ្សំ និង វិធីប្រើប្រាស់
-បុកឬចិញ្ច្រាំមើមខ្ទឹមចំនួន៨៥ ក្រាម
-ចាក់ខ្ទឹមខាងលើចូលក្នុងប្រេងឆា (ប្រេងការ៉ូសែន ឬ ប្រេងរុក្ខជាតិចំណុះ ៥០ មីលីលីត្រ
-រក្សាល្បាយខាងលើ ទុករយៈពេល ២៤ ម៉ោង


-ចាក់ទឹកចំណុះ ៩៥០ មីលីលីត្រ និង ទឹកសាប៊ូ ៥០ មីលីលីត្រចូល កូរល្បាយ រួចរក្សាថ្នាំពុលក្នុងដប។
-យកថ្នាំខាងលើលាយជាមួយទឹកក្នុងកម្រិតទឹកថ្នាំ ១ ភាគ លាយជាមួយទឹកធម្មតា ១៩ ភាគ


-កូរឲ្យសព្វល្អ មុនពេលបាញ់ទៅលើរុក្ខជាតិដែលទទួលរងការបំផ្លាញពីសត្វល្អិតនៅពេលព្រឹក។

៣.ប្រសិទ្ធភាពលើសត្វល្អិត៖-ចៃ-ដង្កូវរុយ-ស្រឹង-ដង្កូវស៊ីញ៉េ-ដង្កូវស៊ីស្លឹកស្ពៃ-អណ្ដើកមាស៕

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

សូមថ្លែងអំណរគុណចំពោះរាល់ប្រភពរូបថត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here