វិធីប្រឡាក់សាច់មាន់រូបមន្តពិសេស ឆ្ងាញ់អស់ទាស់!

270

គ្រឿងផ្សំ៖ សាច់មាន់ ៣០០ក្រាម (កាត់ជាដុំៗល្មម), ទឹកស៊ីអ៊ីវ ៤ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយ, ប្រេងល្ង ១ស្លាបព្រាបាយ, ស្រាសម្រាប់ធ្វើម្ហូប ១ស្លាបព្រាបាយ​, ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ, ល្ងស ។

វីធីធ្វើ៖

១.លាយទឹកស៊ីអ៊ីវ ​ស្ករស ប្រេងល្ង ស្រាសម្រាប់ធ្វើម្ហូប និងម្រេចម៉ត់ចូលគ្នាអោយសព្វ រួចយកសាច់មាន់មកប្រឡាក់អោយសព្វល្អ ទុកចោលប្រហែល ៣០នាទី

២.ដាំខ្ទះដាក់ប្រេងចូលអោយក្តៅ រួចយកសាច់ដែលប្រឡាក់ហើយមកដាក់ចៀន ពេលជិតឆ្អិនចាក់ទឹកគ្រឿងដែលលាយហើយនៅចានចូលអោយអស់ ចៀនអោយឆ្អិនក្រៀមល្មម រួចយកដាក់ចានរោយល្ងពីលើជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here