វិធីបំបៅមែកស្វាយ ដោយយកឫសរបស់វា​ទៅបំបៅជាមួយមែក

483

ប្រជាកសិករយើងតែងតែប្រើវិធីបំបៅរុក្ខជាតិហូបផ្លែដូចជា ស្វាយ ល្មុត ធុរេន ដើម្បីបង្កាត់ពូជរុក្ខជាតិជំនួសការយកកូន ឬគ្រាប់ទៅដាំ ក៏ព្រោះតែវិធីបំបៅហើយយកទៅដាំបែបនេះ វាទទួលបានលទ្ធផលល្អ និងរហ័សជាងការយកកូនតូចៗ ឬយកគ្រាប់ទៅដាំ។+សម្ភារដែលត្រូវមាន
-កូនកាំបិតស្រួច
-ឫសស្វាយ(ដើមស្វាយដែលធ្លាប់មានផ្លែល្អៗ មិនធ្លាប់មានជម្ងឺ និងផ្លែច្រើន)-ខ្សែប្លាស្ទិចសម្រាប់រុំ
-ថង់ដាក់ល្បាយស្រកីដូង លាយជាមួយកំទេចស្លឹករុក្ខជាតិខ្លះ
+របៀបធ្វើ
– រកមើលមែកស្វាយ ដែលល្អទំហំប្រមាណប៉ុនកដៃ
– យកកាំបិតចិតសំបកមែកនោះជុំវិញ ៤កន្លែង ដោយចិតយក(ទំហំ​ធំជាង​ឫសបន្តិច)– ចិតឫសសម្រាប់យកមកបំបៅនេះឲ្យបញ្ឆិត និងស្រួចប្រវែង​សរុបប្រមាណ ២តឹក និងយកវាទៅដាក់ភ្ជាប់ទៅលើមែកស្វាយ ដែលចិតសំបករួច ហើយយកខ្សែរុំវាឲ្យជាប់– យកថង់ដែលមានស្រកីដូងរួចនោះ មកចងផ្អោបជុំវិញកន្លែង
បំបៅ​ឲ្យជាប់ ហើយជៀរសំបកជុំវិញ ដែលស្ថិតនៅខាងក្រោម​កន្លែងបំបៅនោះចេញ– ស្រោចទឹករាល់ថ្ងៃ រយៈពេលប្រមាណ ២ខែ វានឹងចាប់ផ្តើម​មាន​ឫស ហើយនៅពេលដែលវាមានឫសច្រើនហើយអ្នកអាចយកវា​មកដាំបានហើយ
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here