វិធីបំបែកពូជចេក ពីក្តិលចេកយកទៅដាំ !!

509

យកក្តិលចេក មកពុះច្រៀកតាមបបណ្តោយគល់ដូចពុះឪឡឹក។ ទំហំប៉ុនបាតដៃ លៃលកអោយចំនិតនីមួយៗមានភ្នែកឬពន្លកមួយផង។ចេកមួយគល់អាចពុះច្រៀកបានច្រើនដុំ។ ចិតស្នូលកណ្តាលវាចោលខ្លះដើម្បីអោយមានជ្រុងរាបស្មើលងាយស្រួលដាក់តំរៀបផ្កាប់ស្នូលកណ្តាលចុះក្រោម ហើយផ្នែកមានឬសឬពន្លកនៅខាងលើ។

ពេលពុះចិតច្រៀករួចត្រូវយកកំបោរស៊ីម្លូរបស់យាយៗមកលាបនៅមុខកាត់ទំាងអស់ដែលយើងបានចិត្តការពារមេរោគនិងកុំអយវារលួយ។ យកធ្យូងអង្កាម៥០%លាយដីកណ្តេង៣០%លាយជីរកំប៉ុសឬលាមកគោស្ងួត២០% ផ្សើមទឹកអោយជោគ(ហាមមិនអោយដក់ទឹក) មកដាក់ក្រាលនៅក្នុងបាតចានដែកឬផើងឬថ្នាលមួយស្រទាប់កំរាស់មួយតឹក។

យកក្តិលចេកខាងលើមកតំរៀបចូលក្នុងផើងដូចតំរៀបនំអន្សមដាក់ស្ងោរ។ (ដាក់ផ្នែកឬសឬសំបកនៅខាងលើ) រួចហើយលុបល្បាយដីខាងលើមួយតឹកថែមទៀត។ យកស្បោងផ្លាស្ទិកឬកៅស៊ូតង់មកចកផើងឬគ្របអោយជិតកុំអោយខ្យល់ចូល។ ១សប្តាហ៍ក្រោយមក យើងដកកូនចេកដែលចេញពន្លកយកទៅផ្សាំក្នុងថង់ផ្សាំ។
មួយខែក្រោយមកអាចដាំបានហើយ។ វិធីនេះមានផលប្រយោជន៍ច្រើនគឺចំនេញពេលវេលា និង បានផលច្រើនតាមតំរូវការ។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here