វិធីបណ្តុះម្នាស់ពីគ្រាប់

1711

តើម្នាស់មួយផ្លែ ដាំវិញ បានតែមួយដើមមែនទេ? តាមពិត ម្នាស់មួយផ្លែ ដាំវិញបានជិត100ដើម។ ថ្ងៃនេះសូមបង្ហាញអំពីវិធីបណ្តុះម្នាស់ ពីគ្រាប់ជូនដល់ពុកម៉ែបងប្អូនដែលជាកសិករ។​ បងប្អូនក៏អាច
បណ្តុះ គ្រាប់ ប៉ោម ស៊េរី ទន្លាប់ ស្រការនាគ ទំពាំងបាយជូរ គីវី ឬ គ្រាប់អ្វីផ្សេងទៀតក៏ដោយ សុទ្ធតែអាចបណ្តុះតាមវិធីនេះទាំងអស់។

វិធីបណ្តុះម្នាស់ពីគ្រាប់ ម្នាស់មួយផ្លែបណ្តុះបានជិត១០០ដើម! សូមជួយ Shares ដល់ពុកម៉ែបងប្អូនកសិករយើងផង!
*វិធីធ្វើ៖
១) ឆ្កឹះយកគ្រាប់ម្នាស់ចេញពីភ្នែកម្នាស់
២) សំដិលហាលក្នុងម្លប់៣ថ្ងៃ ដោយស្រោបស្បៃស្ងួត
៣) បន្ទាប់មកហាលក្រោមពន្លឺថ្ងៃ ១ថ្ងៃ ដោយស្រោបស្បៃស្ងួត

៤) យកក្រដាសអនាម័យក្រាស់ ផ្សើមទឹក រួចដាក់ចូលក្នុងប្រអប់ប្លាស្ទិក ដែលអាចបិតគំរបជិតដោយគ្មានខ្យល់ចូល។
៥) ដាក់តំរៀបគ្រាប់ដាក់លើក្រណាត់ដែលសើមនោះ រួចបិតគំរបអោយជិតខ្យល់។
៦) ដាក់ប្រអប់ប្លាស្ទិកនោះ នៅមាត់បង្អួចដែលមានពន្លឺចាំងចូល។


*ចំណាំ៖
– រៀងរាល់ ២សប្តាហ៍ម្តង បើកគំរបបន្ថែមទឹក អោយក្រដាសសើមៗ
– ១ខែកន្លះ ទៅ ២ខែ ក្រោយមក កូនម្នាស់នឹងដុះចេញជារូបរាង។
– ពេលឃើញថាដុះឬស ទើបយកទៅដាក់ដាំក្នុងថង់បណ្តុះ ដែលមានដី លាយជីកំប៉ុស្ត៍។

សូមបញ្ជាក់ថា ប្រសិនបើមានទឹក អ៊ីដ្រូសែពីរីដុកស៊ីត ដាក់ផ្សើមក្រដាស នោះប្រសិទ្ធិភាពមានកំរិតខ្ពស់។
បាទសូមបញ្ជាក់ថា បណ្តុះ គ្រាប់ ប៉ោម ស៊េរី ទន្លាប់ ស្រការនាគ ទំពាំងបាយជូរ គីវី ឬ គ្រាប់អ្វីផ្សេងទៀតក៏ដោយ សុទ្ធតែអាចបណ្តុះតាមវិធីនេះទាំងអស់។


វីដេអូ

ប្រភព៖ កសិកម្ម កសិឧស្សាហកម្ម និង សិប្បកម្ម (លោក ខាន់ ចន្ធី)

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here