(មានវីដេអូ) វិធីបណ្ដុះផ្សិតកញ្ជោរ

1112

វិធីងាយៗអាចសាកល្បងមើលបាន បើបានផលគឺពិតជាប្រសើរណាស់

វត្ថុធាតុដើមដែលត្រូវការ៖
១-សំបុកកណ្ដៀរ 0,5គីឡូក្រាម


២-បាយស 1 គីឡូក្រាម


៣-ទឹក 20លីត្រ (ទឹកស្អាតដោយគ្មានជាតិក្លរីន)
ជំហានដំបូង៖ លាយសំបុកកណ្ដៀរកន្លះគីឡូក្រាម ច្របល់ជាមួយបាយស១គីឡូក្រាម អោយសព្វ
រួចលាយជាមួយទឹក ២០លីត្រ ផ្អាប់ទុកនៅកន្លែងម្លប់ ពី៧-១០ថ្ងៃ។

ជំហានទីពីរ៖ បន្ទាប់ពីជំហានដំបូងនេះ បន្ទាប់មកល្បាយនៃកំប៉ុស្តវាប្រែពណ៌ទៅជាសល្អក់។ យកល្បាយកំប៉ុស្តនេះទៅចាក់ ទៅលើ កន្លែងណាដែលមានកណ្ដៀរ  រួចយកចំបើង ឬស្លឹកឈើពុកចាស់ៗ ឬស្មៅស្ងួតមកគ្របពីលើ។ ត្រូវប្រោះទឹកអោយមានសំណើមជានិច្ច ទុកវារយៈពេលប្រហែល ១០-១៥ ថ្ងៃនោះផ្សិតនឹងចាប់ផ្ដើមដុះ។

នេះជារូបភាពមុខម្ហូបផ្សេងៗដែលគេផ្សិតកញ្ជរធ្វើ ទំនងណាស់

វីដេអូ៖

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here