វិធីបណ្ដុះផ្សិតកញ្ជោរជាមួយនឹងធាតុផ្សំងាយរកហើយមិនចំណាយច្រើន !!

3019

+វត្ថុធាតុដើមដែលត្រូវការ៖
-សំបុកកណ្ដៀរ 0,5គីឡូក្រាម


-បាយស 1 គីឡូក្រាម
-ទឹក 20លីត្រ (ទឹកស្អាតដោយគ្មានជាតិក្លរីន)
+ជំហានដំបូង៖ លាយសំបុកកណ្ដៀរកន្លះគីឡូក្រាម ច្របល់ជាមួយបាយស១គីឡូក្រាម អោយសព្វ


រួចលាយជាមួយទឹក ២០លីត្រ ផ្អាប់ទុកនៅកន្លែងម្លប់ ពី៧-១០ថ្ងៃ។
+ជំហានទីពីរ៖ បន្ទាប់ពីជំហានដំបូងនេះ បន្ទាប់មកល្បាយនៃកំប៉ុស្តវាប្រែពណ៌ទៅជាសល្អក់។

យកល្បាយកំប៉ុស្តនេះទៅចាក់ ទៅលើ កន្លែងណាដែលមានកណ្ដៀរ រួចយកចំបើង ឬស្លឹកឈើពុកចាស់ៗ ឬស្មៅស្ងួតមកគ្របពីលើ។ ត្រូវប្រោះទឹកអោយមានសំណើមជានិច្ច ទុកវារយៈពេលប្រហែល ១០-១៥ ថ្ងៃនោះផ្សិតនឹងចាប់ផ្ដើមដុះ។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here