វិធីបង្ការជំងឺរាតត្បាតដល់សត្វចិញ្ចឹមនៅរដូវភ្លៀង !!

62

+វិធានការអនុវត្តន៍មុនពេលរដូវភ្លៀងព្យុះ៖
– 
ជួសជុលទ្រុងឬក្រោលអោយបានមាំទាំ ដែលអាចដាក់សត្វចិញ្ចឹមអោយសមស្រប។

-ត្រួតពិនិត្យប្រព័ន្ធលូបង្ហូរទឹកសំណល់ ទីកន្លែងផ្ទុកជាតិសំណល់កាយចង្អូរអោយទឹកហូរបានងាយនិងលើកកម្រាលបាតទ្រុងឲ្យខ្ពស់។

-ស្តុកទុកប្រភពចំណីសម្រាប់សត្វធានាបានគ្រប់គ្រាន់នូវបរិមាណនិងគុណភាពសំរាប់ផ្គត់ផ្គង់អោយបានគ្រប់គ្រាន់។

-សម្លាប់មេរោគក្នុងនិងក្រៅទ្រុងចិញ្ចឹមតាមកាលកំណត់ដើម្បីកម្ចាត់ប្រភពបង្កជំងឺ។

-ចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្រាន់នូវគ្រប់ប្រភេទវ៉ាក់សាំង សម្រាប់សត្វចិញ្ចឹម។

+ធានការអនុវត្តន៍ក្នុងអំឡុងពេលមានភ្លៀងព្យុះនិងក្រោយពេលមានភ្លៀងព្យុះ៖

-បញ្ជូនហ្វូងសត្វទៅនៅកន្លែងស្ងួតនិងកក់ក្តៅនៅពេលដែលមានសីតុណ្ហភាពនៃបរិស្ថានចុះទាបចាំបាច់ត្រូវដាក់អំពូលកំដៅដើម្បីរក្សាភាពកក់ក្ដៅដល់សត្វចិញ្ចឹម។

-ឧស្សាហ៍បោសសម្អាតទ្រុងក្រោល បាញ់ថ្នាំសម្លាប់មេរោគបំបាត់ជាតិពុលដើម្បីកម្ចាត់ប្រភពបង្កជំងឺផ្សេងៗ។

-កាត់បន្ថយការចិញ្ចឹមសត្វដោយព្រលែងក្នុងរដូវភ្លៀងជំនន់។

-ផ្តល់គ្រប់គ្រាន់ចំណីស្អាតទឹកស្អាតបន្ថែមវីតាមីនជាតិខនិជអង់ហ្ស៊ីមរំលាយអាហារដល់សត្វដើម្បីបង្កើតភាពស៊ាំអោយវា។

-ឧស្សាហ៍ពិនិត្យមើលសត្វចិញ្ចឹមរកឃើញភ្លាមៗ នូវបណ្តាអាការៈបង្កជំងឺដើម្បីចាត់វិធានការដោះស្រាយទាន់ពេល ជៀសវាងការរីករាលដាល ការផ្ទុះជាសំបុកជំងឺរាតត្បាត៕

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here