វិធីនេះជួយអ្នកមានជម្ងឺផ្ដាសាយ ឱ្យបាន​ជាសះ​ស្បើយ ១០០ភាគរយ!!!

474

នេះជាដំណឹង​ល្អមួយ​ដ៏ប្រសើរ​បំផុត​សម្រាប់​អ្នកទាំង​អស់គ្នា ជាមួយ​រូបមន្ត​ធម្មជាតិ​មួយនេះ វាមាន​ប្រសិទ្ធភាព​ខ្ពស់ ជួយអ្នក​ក្នុងការ​ព្យាបាល​ជម្ងឺផ្ដាសាយ ឱ្យបាន​ជាសះ​ស្បើយ ១០០ភាគរយ។ ដូច្នេះ​ហើយ អ្នកមិន​ចាំ​បាច់ទៅ​រក​ឳសថ​ព្យាបាល នៅក្នុង​ឳសថស្ថាន​ទៀតឡើយ។ លើសពីនេះ​ទៅទៀត វាក៏អាច​បង្កើន​ភាពសុំា​របស់អ្នក ឱ្យមាន​ដំណើរការ​ល្អប្រសើរ​បានថែម​ទៀតផង។ ខាងក្រោមនេះ ជារបៀប​ដើម្បី​រៀបចំ​រូបមន្ត​មួយនេះ៖

គ្រឿងផ្សំ៖-ខ្ញី កន្លះមើម-ក្រូចឆ្មា ២ផ្លែ-ទឹកឃ្មុំ ៥០០ក្រាម

ការរៀបចំ៖ជាដំបូង អ្នកត្រូវលាង​ក្រូចឆ្មា​ឱ្យបាន​ស្អាត ហើយ​ពុះវា​ជាបំណែក​ស្ដើងល្មម។ បន្ទាប់មក ចិតយក​សម្បក​ខ្ញីចេញ​ឱ្យបាន​ស្អាត រួចកាត់​វាជាបន្ទះ​បណ្ដោយ​តូចៗល្មម។ អ្នកត្រូវ​ការកែវ​ថ្មមួយ រួចដាក់​ក្រូចឆ្មា និងខ្ញី​ចូលទៅ​ក្នុងវា ចាក់​ទឹកឃ្មុំ​ចូល​បន្ថែម​ទៅក្នុង​កែវនេះ និងបិទ​កម្រប​ឱ្យបាន​ជិតល្អ ដោយ​រក្សាយ​ទុក​ល្បាយនេះ ឱ្យបាន​រយៈពេល ១ថ្ងៃ។ នៅថ្ងៃ​បន្ទាប់ ផ្ទេរវា​ចូលទៅ​ក្នុងកែវ​ថ្មីមួយ​ទៀត បិទគម្រប​វាឱ្យ​ជិតល្អ និងរក្សា​វាទុក​នៅក្នុង​ទូរទឹកកក​ឱ្យបាន​ក្នុង​អំឡុង​ពេលពី ១ ទៅ ២ខែ។បន្ទាប់ពីនោះ ល្បាយនេះ​នឹងប្រែ​ទៅជាកក។ អ្នកអាច​ប្រើទឹកក្ដៅ​ដើម្បីឱ្យ​វារលាយ ប្រសិន​បើអ្នកចង់។

Image may contain: drink

ការប្រើប្រាស់៖

ទទួលទានល្បាយនេះ ឱ្យបាន ២ស្លាប​ព្រាបាយ ជារៀង​រាល់ថ្ងៃ សម្រាប់​មនុស្ស​ពេញវ័យ និង ១ ទៅ ២ស្លាបព្រាបាយ ត្រូវផ្ដល់​អនុវសាសន៍​សម្រាប់​កុមារជា​ប្រចាំថ្ងៃ៕

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here