វិធីធ្វើ សណ្តែកដីបំពងប័រ!ឈ្ងុយៗ

649

សណ្តែកដីបំពងប័រ+គ្រឿងផ្សំ៖-សណ្តែកដី ១៥០-ប័រ១ស្លាបព្រា-ម្ទេសហាន់បញ្ឆិត(យកម្ទេសក្រហម ដើម្បីពណ៍ស្អាត)-ស្លឹកខ្ទឹម ឬស្លឹកក្រូច៤សន្លឹក-ម្សៅស៊ុបខ្នរ១ស្លាបព្រា
+វិធីធ្វើ៖
-ដាក់ខ្ទះលើភ្លើងហើយដាក់ប័រចូលឲ្យរលាយអស់ ដាក់ម្ទេស ដាក់សណ្តែកដីចូល។លីងសណ្តែកដីរហូតឡើងស្រួយ សំបកប្រែជាពណ៍ត្នោត ដាក់ម្សៅស៊ុបខ្នរចូល លីងឲ្យសព្វចុងក្រោយដាក់ស្លឹកខ្ទឹមជាការស្រេច។បើដាក់ស្លឹកក្រូចសើច ត្រូវដាក់លីងដំណាលសណ្តែកដីឲ្យស្រួយ និង យកក្លិនបានក្រអូបបើចូលចិត្តផ្អែម ពេលលើកចុះពីភ្លើង ដាក់ស្ករសចូលបន្តិច ហើយក្រឡុកឲ្យសព្វ។ម្ទេសបើចង់ហិលត្រូវដាក់ក្រោយដំណាលស្លឹកខ្ទឹម៕

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here