វិធីធ្វើ នំពងអន្សង!

136

នំពងអន្សង+គ្រឿងផ្សំ៖-ម្សៅអង្ករដំណើប ៣០០ក្រាម-ម្សៅអង្ករខ្សាយ ៥ស្លាបព្រាបាយ-ស្ករស ៥ស្លាបព្រាបាយ-ខ្ទិះដូង ១ចានធ្វើឲ្យនំកាន់តែមានរសជាតិឆ្ងាញ់ឬប្រើទឹកក៏បាន-ស្ករស១ចានចង្កឹះ (ទុកដាក់ក្រឡុកខាងក្រៅ)+ស្នូលនំ៖-សណ្តែកលឿង ២៥០ក្រាម (ត្រំាទឹក ២ម៉ោង ចំហុយឲ្យឆ្អិន)-ប្រេងឆា ៤ស្លាបព្រាបាយ-ស្លឹកខ្ទឹមហាន់២ស្លាបព្រាបាយ-ខ្ទឹមក្រហម ១ដុំចិញ្ច្រាំ-អំបិល កន្លះស្លាបព្រាកាហ្វេ-ស្ករស ៤ស្លាបព្រាបាយ+វិធីធ្វើ៖-មុនដំបូងយកម្សៅអង្ករដំណើប ,ម្សៅអង្ករខ្សាយ,ស្ករសនិងខ្ទិះដូង លាយចូលគ្នាកូរឲ្យទៅជាម្សៅ។
-ពេលក្លាយជាម្សៅហើយច្របាច់ វារួចទុក ១០-១៥នាទីឲ្យចូលជាតិខ្ទិះដូង។-យកប្រេងឆាដាក់ចូលក្នុងឆ្នាំងខ្ទះរួចដាក់ខ្ទឹមក្រហមឆាឲ្យ ឈ្ងុយដាក់ស្លឹកខ្ទឹម,សណ្តែកចំហុយ,ស្ករសនិងអំបិលឆាចូលគ្នាឲ្យស្អិតដាច់ទឹក(ធ្វើស្នូលនំ)
-បន្ទាប់ពីធ្វើរួចរាល់ហើយ យកវាទៅដាក់ចៀនឲ្យឆ្អិនស្រង់ទុកសិន។-យកស្ករសដាក់ចូលក្នុងឆ្នាំង ដាក់ទឹកចូលបន្តិចកូរឲ្យស្ករសរាងស្អិតដាក់នំដែលចៀនឆ្អិន ចូលក្រឡុកឬក៏កូរឲ្យស្ករជាប់ជាមួយនំឲ្យស្ងួតជាការស្រេច៕

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here