វិធីធ្វើ នំខេកចេក !! ឆ្ងាញ់ខ្លាំង!

151

វិធីធ្វើ នំខេកចេក !! ឆ្ងាញ់ខ្លាំង!
+គ្រឿងផ្សំ៖– ក្រដាស ពុម្ពនំខេក– ស្ករស ១៩០ ក្រាម– អំបិល ១/២ ស្លាបព្រាកាហ្វេ– ម្សៅនំពងទា ១៨០ ក្រាម– ផ្លែចេកទុំ– ទឹកដោះគោ (ស្រស់) ៦០ ក្រាម– ពងទា ឬ ពងមាន់ ២– ទឹកក្លិន វ៉ានីឡា+វិធីធ្វើ៖- ចិតចេកជាចំនិត បន្ទាប់មកយកមកកិនអោយម៉ត់– វាយស៊ុតឲ្យម៉ត់ យកស៊ុតដែលវាយម៉ត់ហើយមកលាយ ចូលជា មួយនឹងម្សៅ- បន្ទាប់មកយកមកលាយចូលជាមួយចេក ស្ករស អំបិល ទឹកដោះគោស្រស់ ទឹកក្លិនវ៉ានីឡា លាយចូលគ្នាអោយសព្វ រួចដួសមកដាក់ក្រដាសពុម្ពនំខេក ហើយយកទៅដុត ឬចំហុយ រហូតដល់នំ ឡើង និង ឆ្អឹនល្អជាការស្រេច។សម្រូលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here