វិធីធ្វើ ណែមសាច់ត្រី !!

367

វិធីធ្វើ ណែមសាច់ត្រី +គ្រឿងផ្សំ៖-ជាធម្មតាគេប្រើត្រីរ៉ស់ ឬ ត្រីឆ្លាត 1kg-ស្ករស ២ស្លាបព្រាបាយ-អំបិល ១ស្លាបព្រាបាយ-រំដេង ៣មើម-ខ្ទឹមស១មើម- ម្ទេស- ស្លឹកកន្ទួត (បើមាន)- ស្លឹកចេក (បើមាន) ទុកខ្ចប់-ថង់ប្លាសស្ទិចទុកច្រក+បៀបធ្វើ៖-បុកឬកិនរំដេង និងខ្ទឹមសចូលគ្នាអោយម៉ត់។ហាន់សាច់ត្រីជាចំណិតតូចៗ រួចបុកឬកិនអោយម៉ត់ដែរ។លាយសាច់ត្រីដែរម៉ត់ហើយ ជាមួយរំដេង និងខ្ទឹមស ដាក់ស្ករស និងអំបិលចូល រួចច្របល់ដោយប្រើម៉ាស៊ីនម៉ត់សាច់ រឺបុកចូលគ្នាអោយសព្វរហូតដល់សាច់ត្រីស្វិតចូលគ្នាទើបឈប់។-ច្រកដាក់ថង់រឺវិចខ្ចប់និងស្លឹកចេកដោយសង្កត់អោយណែន និងបង្កប់ម្ទេស និងស្លឹកកន្ទួតតាមបរិមាណដែលអ្នកចូលចិត្ត រួចចងអោយជិតកុំអោយចូលខ្យល់។ទុក ២ថ្ងៃ២យប់ ដោយមិនអោយត្រូវកំដៅថ្ងៃ និងមិនដាក់ក្នុងទូរទឹកកក សាច់ត្រីនឹងឆ្អិនហើយឡើងជូរឆ្ងាញ់អាចបរិភោគបាន៕

សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here