វិធីធ្វើ ខជើងជ្រូកជាមួយពងទា !

343

វិធីធ្វើ ខជើងជ្រូកជាមួយពងទា !+គ្រឿងផ្សំ៖- ជើងជ្រូក – ពងទា ( ស្ងោរអោយឆ្អិន )- ទឹកត្រី ម្សៅស៊ុប អំបិល ស្ករត្នោត ម្រេច- ខ្ទឹមសចិញ្ច្រាំ
+របៀបចំអិន៖- យកជើងជ្រូក មកប្រលាក់ជាមួយ ទឹកត្រី ម្សៅស៊ុប អំបិល ម្រេច និង ស្ករបន្តិច រួចទុកអោយចូលជាតិ- ដាក់ខ្លាញ់បន្តិចចូលក្នុងឆ្នាំង រួចដាក់ស្ករត្នោតចូល កូរអោយឡើងក្រហមល្អ ( ប្រើភ្លើងតិចៗ ) ហើយដាក់ខ្ទឹមសចិញ្ច្រាំ កូរអោយឈ្ងុយ
– បន្ទាប់មកដាក់ជើងជ្រូកចូល កូរអោយសព្វជាមួយហ្នឹងស្ករ ( បន្ថែមទឹកបន្តិច ដើម្បីកុំអោយខ្លោច )         និង ដាក់ពងទាចូល រំងាស់ទុកអោយចូលជាតិ ទើបបន្ថែមទឹកចូល ទុកអោយពុះ ភ្លក់មើលអោយល្មម បើស្ទើរគ្រឿងអ្វី អាចបន្ថែមបន្តិចទៀត តាមការចូលចិត្ត – រួចបន្តរំងាស់ទុកអោយឆ្អិន និង ផុយសាច់ល្អហើយលើកចេញ រួចជាការស្រេច ។
សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here