វិធីធ្វើអំពិលត្រាំឆ្ងាញ់ពិសេស!

492

អំពិល គឺជាអាហារសំបូរវីតាមីនសេ និងជាតិសរសៃ ដែលជួយដល់ការរំលាយអាហារ​​បានល្អក្នុងសារពាង្គកាយ។ អំពិលចាស់ ត្រូវបានគេប្រើសម្រាប់ធ្វើជាគ្រឿងផ្សំ ជាម្ជូរបង់សម្លរ ធ្វើជាអំពិលត្រាំ ឬដំណាប់អំពិល ដែលជាការនិយមចូលចិត្តច្រើនពីមនុស្សពេញវ័យ។

 

ក. ធាតុផ្សំ និងសម្ភារៈ៖

– អំពិលចាស់ ឬអំពិលគល់ ១គីឡូក្រាម

– អំបិល ១ស្លាបព្រាកាហ្វេ

– កំបោរសចំនួន ០,៥ខាំ

 

– ទឹក ២លីត្រ

– ស្ករត្នោត ០,៣គីឡូក្រាម

– ចានដែកសម្រាប់ត្រាំអំពិល និងទឹកកំបោរ

– កែវសម្រាប់ដាក់អំពិលត្រាំជាមួយទឹកស្ករត្នោត។

 

ខ. វិធីធ្វើ៖

១. យកអំពិលចាស់ ឬអំពិលគល់មកស្រុះទឹកក្តៅពុះ (ទឹកដាំឲ្យពុះ យកអំពិលខ្ចប់ស្បៃយកទៅជ្រលក់ក្នុងទឹកក្តៅ ១០នាទី ឬជ្រលក់ភ្លាមលើកភ្លាមក៏បាន)

 

២. យកកំបោរទៅកូរជាមួយទឹកត្រជាក់រក្សាឲ្យរងថ្លា សម្រិតទឹកថ្លាយកមកចាក់ចូលក្នុងការធុន

 

៣. យកអំពិលស្រុះរួចបកសំបកចេញ ដាក់ត្រាំជាមួយទឹកកំបោរមួយយប់

 

៤. ស្រង់អំពិលលាងនឹងទឹកឆ្អិនឲ្យបានស្អាត រួចរក្សាទុកឲ្យស្រស់ទឹក

 

៥. ដាំទឹកស្ករឲ្យពុះ រួចទុកឲ្យត្រជាក់

 

៦. យកអំពិលដែលស្រស់ទឹកទៅតម្រៀបនៅក្នុងកែវ ហើយចាក់ទឹកស្ករនោះចូលទៅក្នុងកែវរក្សាទុក រយៈពេល ១ ទៅ ២យប់ តាមអ្នកដែលចូលចិត្តផ្អែមខ្លាំងឬតិច គឺអាចបរិភោគបាន

 

៧. អាចស្រង់អំពិលចេញពីកែវយកទៅក្លាសេ ឬដាក់ទាំងកែវឲ្យត្រជាក់ គឺកាន់តែឆ្ងាញ់។

 

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here