វិធីធ្វើអាម៉ុកត្រី! (មានវីដេអូ)

417

គ្រឿងផ្សំ៖

– សាច់ត្រី ២០០ក្រាម កាត់ជាដុំល្មម តាមចំណង់ចំណូលចិត្ត

– សាច់ត្រីចិញ្រ្ចាំ ឬកិន ២០០ក្រាម

– គ្រឿងបុក ៨០ក្រាម (គល់ស្លឹកគ្រៃ ក្រូចសើច រំដេង ខ្ទឹមស ខ្ទឹមក្រហម ម្ទេសក្រៀម កាពិ និងអំបិលបន្តិច បុកចូលគ្នា)

– ខ្ទិះដូង ៥០០មីលីលីត្រ

– ស៊ុត ២គ្រាប់

– ស្លឹកក្រូចសើច ហាន់ជាសរសៃៗ ២ស្លាបព្រាបាយ

– ម្ទេសប្លោក ហាន់ល្អិតៗ

– ទឹកត្រី ១ស្លាបព្រាបាយ

– ស្ករ ២ស្លាបព្រាកាហ្វេ

– ក្បាលខ្ទិះ ១០០មីលីលីត្រ

– ម្សៅពោត ១ស្លាបព្រាកាហ្វេ

– ស្លឹកញ ឬស្លឹកកន្ទួត

– ស្លឹកចេក សម្រាប់ដាក់អាម៉ុក

វិធីធ្វើ៖

១. បើដាក់ស្លឹកញ ត្រូវយកវាទៅហាន់ ហើយដាក់ស្រុះទឹកក្តៅ រួចស្រង់ដាក់ត្រាំទឹកកក ដើម្បីកាត់ជាតិល្វីង

 

២. យកចានធំល្មមដាក់គ្រឿងបុក គោះស៊ុតដាក់ចូល ច្របល់ចូលគ្នាឲ្យសព្វ រួចដាក់សាច់ត្រីចិញ្រ្ចាំ ច្របល់ចូលគ្នា ហើយដាក់ទឹកត្រី ស្ករ ច្របល់ចូលគ្នា រួចដាក់ខ្ទិះដូង ស្លឹកក្រូចសើច និងសាច់ត្រីចូល ច្របល់ចូលគ្នាឲ្យសព្វល្អ

 

៣. រៀបចំស្លឹកចេក រួចដាក់ស្លឹកញ ឬស្លឹកកន្ទួតចូល ហើយដួសគ្រឿងអាម៉ុកដែលលាយហើយដាក់ចូលពីលើ ហើយយកទៅដាក់ចំហុយប្រហែល ២០នាទី

 

៤. ធ្វើទឹកខ្ទិះ យកខ្ទះដាក់ក្បាលខ្ទិះ និងម្សៅពោតចូល កូរចូលគ្នាឲ្យខាប់ល្មម ទុកមួយរំពុះ

 

៥. ពេលអាម៉ុកឆ្អិនហើយ ស្រោចទឹកខ្ទិះ ដើម្បីបន្ថែមរសជាតិឲ្យកាន់តែឆ្ងាញ់ ហើយក៏អាចលម្អរបន្ថែមដាក់ស្លឹកក្រូចសើច និងម្ទេសប្លោកហាន់ ជាការស្រេច។

 

វីដេអូប្រពភពី facebook៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here