វិធីធ្វើអាងបង្ហូរទឹកកុំឱ្យទឹកជន់លិច ជួយបង្ហូរទឹកឱ្យហូរបានលឿន បង្ការកុំឱ្យមានទឹកជន់ខ្លាំង និងជួយផ្ទុករក្សាទឹក យកមកប្រើប្រាស់ក្នុងរដូវប្រាំង

631

អាងស្រះផ្ទុកទឹកនេះ អាចជួយបង្ហូរទឹកឱ្យហូរបានលឿនក្នុងកំឡុងពេលទឹកជំនន់បង្ការកុំឱ្យមានទឹកជន់ខ្លាំង ក្រៅពីនេះវានឹងជួយផ្ទុករក្សាទឹកដែលបងប្អូនអាចយកមកប្រើប្រាស់ក្នុងរដូវប្រាំងទៀតផង។
យើងអាចធ្វើអាចស្តុកនេះទៅតាមស្ថានភាពជាក់ស្តែងនៃទំហំដីនៃតំបន់ និងដើមទុន។

ខាងក្រោមនេះជាបទពិសោធន៍ផ្ទាល់របស់ភូមិមួយនៃប្រទេសថៃដែលបានអនុវត្ត ឃើញថាពីមុនភ្លៀងជន់ ត្រូវចំណាយពេល១សប្តាហ៍ទើបទឹកស្រកអស់ ប៉ុន្តែក្រោយរៀបចំអាងស្រះនេះឡើង ទឹកហូរអស់ក្នុងរយៈពេលត្រឹម ១០នាទីប៉ុណ្ណោះ! ក្រៅពីនេះ គេអាចយកទឹកនេះទៅប្រើប្រាស់ក្នុងកសិកម្មសម្រាប់រដូវប្រាំងបានថែមទៀតផង!


**សម្រាប់អាងស្រះស្តុកធំ
-ជីករណ្តៅទំហំ 5×5ម៉ែត្រ ជម្រៅ 5 ម៉ែត្រ
-ជីកបាតស្រះឱ្យតូចជាងមាត់ស្រះ
-នៅចំកណ្តាលស្រះ ដោតបំពង់ទុយោ៣ចំកណ្តាលរណ្តៅ ឱ្យផុតចេញហួសរណ្តៅប្រមាណ១ម៉ែត្រ


-យកសំបកកង់ឡានដាក់ដូចក្នុងរូប
-ដាក់ខ្សាច់ ដាក់ថ្ម ដបប្លាស្ទិកចូល
-ដាក់សំណាញ់គ្របពីខាងលើដើម្បីត្រងកុំឱ្យកម្ទេចកម្ទី

-ដាក់ថ្មតូចៗពីលើសំណាញ់ (ដូចក្នុងរូប) ជាការស្រេច។

**ចំពោះការជីកស្រះខ្នាតតូចលក្ខណៈគ្រួសារ
-ជីករណ្តៅទំហំ 2×2 ម៉ែត្រ ជម្រៅ ១ ទៅ ១.៥ម៉ែត្រ
-នៅចំកណ្តាលស្រះ ដោតបំពង់ទុយោចំកណ្តាលរណ្តៅ ឱ្យផុតចេញហួសរណ្តៅប្រមាណ១ម៉ែត្រ ឬកន្លះម៉ែត្រ


-យកសំបកកង់ឡានដាក់ដូចក្នុងរូប
-ដាក់ខ្សាច់ ដាក់ថ្ម ដបប្លាស្ទិកចូល
-ដាក់សំណាញ់គ្របពីខាងលើដើម្បីត្រងកុំឱ្យកម្ទេចកម្ទី
-ដាក់ថ្មតូចៗពីលើសំណាញ់ (ដូចក្នុងរូប) ជាការស្រេច។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ POSTNONAME

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here