វិធីធ្វើស្ពៃជ្រក់ឆ្ងាញ់ជាប់ចិត្ត!

1523

គ្រឿងផ្សំ៖

– ស្ពៃខៀវ ១គីឡូ

– ទឹកសុទ្ធ ១លីត្រ

 

– អំបិល ១ស្លាបព្រាបាយ

– ស្ករស ១ស្លាបព្រាបាយ

– ម្ទេសហាន់ ៣-៤គ្រាប់ (តាមចំណង់ចំណូលចិត្ត)

 

វិធីធ្វើ៖

១. លាងស្ពៃខៀវអោយស្អាត រួច​កាត់​វាតូចៗល្មម​ទៅតាម​ទំហំ​ដែល​អ្នក​ចង់​បាន ​ហើយ​ដាក់​ហាល​ថ្ងៃ​ប្រហែល​ជា ២ ទៅ ៣ម៉ោង​ រហូត​ដល់​ស្លឹក​ស្ពៃ​ឡើង​ទន់។

 

២. ដាក់ដាំទឹក រួច​ចាក់​អំបិល និង​ស្ករស​ចូល ទុក​វាអោយត្រជាក់​ប្រហែល​ជា ៤៥អង្សាសេ។

 

៣. ដាក់ស្ពៃខៀវ​ទៅក្នុង​ក្រឡ ​ហើយ​ចាក់ទឹក​អំបិលជាមួយស្ករស​ចូល។

 

៤. ចាក់ម្ទេស​ដែល​ហាន់​ពីលើ បន្ទាប់​មក​គ្រប​គម្រប​អោយជិត និង​ដាក់​វា​ហាល​ថ្ងៃ​ប្រហែល​ជា ២ថ្ងៃ ទាល់​តែ​ស្ពៃ​ខៀវ​ប្រែក្លាយ​ជា​ពណ៌​លឿង​ស្លេក​។

 

៥. ដើម្បីធ្វើអោយវាជូរបន្តិច អ្នក​ត្រូវ​ដាំ​ទឹក​ក្តៅ​ដោយ​បន្ថែម​អង្ករ​ខ្លះ​ចូល និង​ដាក់​ដាំ​វា​រហូត​ដល់​ទឹក​វា​រាងខាប់​។ ប៉ុន្តែ​បើ​ធ្វើ​ដូច​នេះ លោក​អ្នក​នឹង​ទទួល​បាន​រស​ជាតិ​ឆ្ងាញ់ តែ​អ្នក​មិន​អាច​ទុក​វា​អោយ​លើស​ពី ៣ថ្ងៃ ​បាន​ទេ៕

 

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here