វិធីធ្វើស្ងោរស្ពៃក្តោបស្នូលសាច់ចិញ្រ្ចាំ! (មានវីដេអូ)

665

គ្រឿងផ្សំ៖ ស្ពៃក្តោប ២ផ្លែល្មម ទុកដាក់ស្នូល, ការ៉ុត និងឆៃថាវ ១ផ្លែល្មម កាត់ជាដុំៗ តាមចំណង់ចំណូលចិត្ត, ទឹកត្រី ៤ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយ, អំបិល កន្លះស្លាបព្រាកាហ្វេ, ទឺក ១,៥លីត្រ។ គ្រឿងផ្សំស្នូល៖ សាច់ជ្រូកចិញ្រ្ចាំ ៣០០ក្រាម, មីសួរ ១ដុំ ស្រុះទឹកឲ្យទន់ រួចកាត់វែងល្មមៗ, ការ៉ុតចិញ្រ្ចាំ ឬហាន់ល្អិតៗ ២-៣ស្លាបព្រាបាយ, ស្លឹកខ្ទឹមហាន់ល្អិត ២ស្លាបព្រាបាយ, ខ្ទឹមស និងម្រេចបន្តិច បុកឬចិញ្រ្ចាំចូលគ្នា, ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ ។

 

វិធីធ្វើ៖ យកចានដាក់សាច់ជ្រូកចិញ្រ្ចាំ មីសួរ ការ៉ុត ស្លឹកខ្ទឹម ខ្ទឹមសម្រេច ទឹកស៊ីអ៊ីវចូល ច្របល់ចូលគ្នាឲ្យសព្វ រួចយកទៅដាក់ក្នុងស្ពៃក្តោប។ ដាក់ទឹកចូលឆ្នាំង ដាំមួយរពុះ រួចដាក់ទឹកត្រី ស្ករស អំបិល និងការ៉ុត ឆៃថាវចូល ទុកឲ្យពុះ។ យកស្ពៃក្តោបដាក់ស្នូលហើយ ដាក់ចូលឆ្នាំង ទុករម្ងាស់ប្រហែល ១៥-២០នាទី ឆ្អិនហើយដួដាក់ចានជាការស្រេច។

 

វីដេអូប្រភពពី facebook ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here