វិធីធ្វើស្ងោរស៊ុបប៉េងប៉ោះឆ្អឹងជំនីរសជាតិហឹរ

54

គ្រឿងផ្សំ៖ ឆ្អឹងជំនីជាប់សាច់ ឬជាប់ខ្លាញ់ កន្លះគីឡូ (កាប់ជាដុំៗល្មម), ប៉េងប៉ោះ ៨-១០ផ្លែតូច (ចិតជាដុំៗល្មម), ស្លឹកក្រូចសើច គល់ស្លឹកគ្រៃ រំដេង និងខ្ទឹមស, អំបិល ២ស្លាបព្រាកាហ្វេ, ម្ទេសហុយ ២ស្លាបព្រាកាហ្វេ, អង្ករលីង ២ស្លាបព្រាកាហ្វេ, ទឹកត្រី ៣ស្លាបព្រាបាយ, ទឹកអំពិលទុំ ៥ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ, ជីររណា ហាន់តូចៗល្មម , ទឹក ១លីត្រ។

វិធីធ្វើ៖

១.ដាក់ឆ្នាំងដាំទឹកឲ្យពុះ រួចដាក់ស្លឹកក្រូចសើច គល់ស្លឹកគ្រៃ រំដេង ខ្ទឹមស និងអំបិលចូល ហើយដាក់សាច់ចូលរម្ងាស់ ១០នាទី

២.បន្ទាប់មកដាក់ប៉េងប៉ោះចូលរម្ងាស់ ២នាទី រួចដាក់ទឹកត្រី ទឹកអំពិលទុំ ម្ទេសហុយ អង្ករលីង និងទឹកក្រូចឆ្មារ កូរចូលគ្នាឲ្យសព្វ ឆ្អិនហើយដាក់ជីរណាចូល រួចដួសដាក់ចានជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here